Saturday, November 23, 2024

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងប្រធានស.ស.យ.ក សម្ដែងការសោកស្ដាយ ចំពោះទង្វើររបស់លោក មាស រិទ្ធី និងចាត់ទុកថានេះជាមេរៀនសម្រាប់ ឯកឧត្តម ទៅថ្ងៃក្រោយដែរ 

រាជធានីភ្នំពេញ៖ នៅព្រលប់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់.ស.ស.យ.ក បានបង្ហោះសារ សម្ដែងការសោកស្ដាយ ចំពោះទង្វើររបស់លោក មាស រិទ្ធី នៅលើ ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់ ឯកឧត្តម ឧប ដែលមានឈ្មោះថា «Hun Many» ដោយចាត់ទុកថានេះជាមេរៀនសម្រាប់ ឯកឧត្តម ទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ថា «ខ្ញុំមានការភ្ញាក់ផ្អើលចំពោះអ្វីដែល បងប្រុស មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ខ្ញុំបានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកខ្ញុំ ថាតើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ខ្ញុំបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើបង មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ខ្ញុំ តើគាត់មិនបានឮចម្លើយរបស់ខ្ញុំពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន»។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា «ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថាបង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”»។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋ មន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថ «អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖

ទី១ ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំប្រហែលជាការសួរនាំធម្មតាមិនមែនជាកិច្ចសម្ភាសដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អ៊ីចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។

ទី២ មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ»។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋ មានប្រសាសន៍ បញ្ជាក់បន្ថែម បែបចំអកឱ្យវិញថា «ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អញ្ជឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្តមិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ»។ជាមួយគ្នានេះ នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ ផងដែរ លោក មាស រិទ្ធី អគ្គនាយករងក្រុមហ៊ុនហង្សមាសគ្រុប និងជាអ្នកអត្ថាធិប្បាយព័ត៌មាន បានដឹងនូកំហុសឆ្គងរបស់លោក ក៏បានចេញលិខិតសុំអភ័យទោស និងអមដោយសំណេរបន្ថែមថា «ខ្ញុំបាទ មាស រិទ្ធី អ្នកអត្ថាធិប្បាយព័ត៌ មានហង្សមាស សុំអភ័យទោសរដ្ឋមន្រ្តីក្រសួងវប្បធម៌ និវិចិត្រសិល្បះ និងឯកឧត្តមហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធរណ:.. ចំពោះកំហុសឆ្គងការផ្សាយរឿងសង្រ្កានឆ្នាំថ្មីព្រឹកមិញ… កំហុសនេះកើតចេញពីព័ត៌មិនគ្រប់ប្រភពនាំឲ្យថ្លោះធ្លោយ.. តែខុំមិនមានចេតនាអាក្រក់ណាមួយទេ.. នេះជាមេរៀនជីវិតដែលខ្ញុំត្រូវចងចាំ.. តែអ្វីៗទាំងឡាយរឿងនេះខ្ញុំទទួលកំហុស..»៕KD

ព័ត៌មានពេញនិយម