ខេត្តបាត់ដំបង៖ ស្រ្តីម្ម្នាក់ដែលសង្ស័យថា ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញ ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្នុងការបង្ក្រាបនេះ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលមានឈ្មោះ ញ៉ាន សុឃួន ហៅ ង៉ិ ភេទស្រី អាយុ៤៧ឆ្នាំ មានទីលំនៅ ភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួមនិងវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន១៥០គ្រាប់ ទម្ងន់ ១៥,០៣ក្រាម និងទូរស័ព្ទដៃចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង័្សយរួមនឹងវត្ថុតាងត្រូវបានកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមច្បាប់៕KD