Thursday, November 21, 2024

ក្លឹបកីឡាដែលមានតម្លៃប្រហែល ១លានដុល្លារ នឹងបើកស្វាគមន៍លោកអ្នកក្នុងក្រុងសៀមរាប ជាមួយនឹងការផ្ដល់ជូននូវតម្លៃ ពិសេសសម្រាប់អ្នកចូលរួមជាសមាជិកផងដែរ

ខេត្តសៀមរាប៖ ក្លឹបកីឡាដែលមានឈ្មោះថា Royal Spot Club Siem Reap តម្លៃប្រហែល ១លានដុល្លារ មានទីតាំងនៅតាមបណ្ដោយផ្លូវបេតុងមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភូមិស្វាយបង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នឹងបើកស្វាគមន៍លោកអ្នក ជាមួយនឹង ការផ្ដល់ជូននូវតម្លៃ ពិសេសសម្រាប់អ្នកចូលរួមជាសមាជិក នៅថ្ងៃទី ២៩-៣០ និង ៣១ ខែមីនា ឆ្នាំ២០២៤ខាងមុននេះហើយ។ លោក Sergio Anduiza ម្ចាស់ក្លឹប Royal Sport Club Siem Reap បានឱ្យដឹងថា នៅខែមករាឆ្នាំ 2023 លោកបានមកដល់ក្រុងសៀមរាប ហើយនៅទីនេះលោកបានជួប Víctor García ដែលជា CEO នៃ Royal Sport Club ហើយពួកលោកក៍បានបន្តរស់នៅក្នុងខេត្តសៀមរាបអស់រយៈពេល ៦ ឆ្នាំ។ លោក Victor បានបង្ហាញ លោក អំពីសម្រស់នៃទីក្រុងដ៏អស្ចារ្យនេះ មានទាំងវប្បធម៌ និង ប្រជាជនដែលរស់រាយរាក់ទាក់ ហើយ លោកចាប់ផ្ដើមលង់ស្នេហ៍នឹងទីក្រុងនេះភ្លាម។លោក Sergio Anduiza បន្តថា បន្ទាប់មក ពួកលោកក៍បានចាប់ផ្តើមធ្វើការលើគម្រោងដែលចាយទុនវិនិយោគប្រហែល ១លាន ដុល្លារ ដើម្បីបង្កើតក្លឹបកីឡាដំបូងគេនៅក្នុងទីក្រុងនេះ ។ ហើយពួកលោកក៍បាននាំយកនូវប្រភេទកីឡាជាច្រើន និងបរិយាកាសដែលបង្កើតមានសុខភាពល្អ ជាមួយនឹងសកម្មភាពសម្រាប់យុវជន មនុស្សពេញវ័យ និងក្រុមគ្រួសារ ចាប់តាំងពីកីឡារួបរួមគ្នា សម្រួលរាងកាយ និង ពង្រឹងស្មារតីផងដែរ។ មិនតែប៉ុណ្ណោះលោមក៍មានមោទនៈភាពជាខ្លាំង ដែលបាននាំមកជួនប្រជាជនកម្ពូជា ជាពិសេស លោក អ្នក រស់នៅក្នុងក្រុងសៀមរាប នូវប្រភេទកីឡាដ៏ល្បីមួយលើពិភពលោក និងមិនដែលធ្លាប់មាននៅក្នុងប្រទេសនេះពីមុនមកទេ គឺកីឡាម្យ៉ាងដែលមានឈ្មោះ “ប៉ាឌែល”។លោក Sergio Anduiza ម្ចាស់ក្លឹប Royal Sport Club Siem Reap បញ្ជាក់ថា «នៅក្នុងក្លឹប Royal Sport យើងនឹងមានកីឡា និងសកម្មភាពផ្សេងៗគ្នាសម្រាប់លោក អ្នក ដូចជា៖ ប៉ាឌែល វាយកូនបាល់ ប៉េងប៉ុង បាល់បោះ ៣x៣ កន្លែងលេង អាងហែលទឹក បារ ប៊ីយ៉ា បារបី ភោជនីយដ្ឋាន កន្លែងព្រឹត្តិការណ៍ ហាងលក់សម្ភារ:កីឡា ហើយក្រោយមកទៀត កន្លែងហាត់ប្រាណធំមួយមានសូណា ថ្នាក់រាំ យូហ្គា វិល… និងកីឡាជាច្រើនទៀតដែលអ្នកនឹងរៀនពេញមួយឆ្នាំ»។

លោក Sergio Anduiza បញ្ជាក់បន្ថែមថា «យើងសូមអញ្ជើញអ្នកស្រលាញ់កីឡាទាំងអស់មកលេងកីឡាឥតគិតថ្លៃដោយរីករាយ នៅកន្លែងរបស់យើង ដែលនឹងចាប់ផ្ដើមបើកនៅថ្ងៃទី ២៩ ៣០ និង ៣១ ខែមីនា ឆ្នាំ២០២៤ ខាងមុននេះ និងសម្រាប់អ្នកចង់ស្តាប់តន្ត្រីបន្តផ្ទាល់ ពិសារអាហារ អាងហែលទឹក ជាមួយនឹងបារហែលទឹក យើងខ្ញុំផ្តល់ជូនតម្លៃពិសេសសម្រាប់ថ្ងៃនោះដូចជា ១ថ្ងៃ ៣ដុល្លារ និង ៣ ថ្ងៃ ៥ ដុល្លារ។

សម្រាប់លោកអ្នកដែលចូលចិត្តហែលទឹក លោកអ្នកអាចស្លៀកឈុតហែលទឹករបស់លោកអ្នក មករីករាយជាមួយតន្ត្រីផ្ទាល់នៅក្នុងអាងហែលទឹក។ យើងក៏មានតម្លៃពិសេសសម្រាប់អ្នកដែលចង់ចូលជាសមាជិកក្លឹបក្នុងអំឡុងថ្ងៃទី ២៩ ៣០ និង ៣១ ខែមីនា ឆ្នាំ២០២៤ បានផងដែរ។ សូមកុំឱ្យឱកាសនេះកន្លងផុតទៅ ! កន្លែងមានកំណត់»៕KD

ព័ត៌មានលម្អិត៖

តេលេក្រាម: 085 44 76 91

ហ្វេសប៊ុក Royal Sport Club Siem Reap: https://www.facebook.com/royalsportclubsiemreap?mibextid=ZbWKwL

គេហទំព័រ: www.rscsr.com

(English Bellow):Sports Club worth about one million dollars will welcome you in Siem Reap with a special offer for members as well

Siem Reap Province: The Royal Spot Club Siem Reap, worth about $ 1 million, is located along the Cambodia-Korea Friendship Concrete Road in Svay Bongkum Village, Svay Dangkum Sangkat, Siem Reap City, Siem Reap Province. Offer special prices for member participants on March 29-30 and 31, 2024.

Sergio Anduiza, owner of Royal Sport Club Siem Reap, said that in January 2023 he arrived in Siem Reap and here he met Víctor García, CEO of Royal Sport Club and they continued to live in the province. Siem Reap for 6 years. Victor showed him the beauty of this amazing city, both the culture and the friendly people, and he immediately fell in love with the city.Sergio Anduiza said they then began work on a project worth about $ 1 million to build the city’s first sports club. And they also bring a variety of sports and a healthy environment with activities for young people, adults and families, since sports unite the body and strengthen the mind. Not only that, he is very proud to bring to the people of Cambodia, especially those who live in Siem Reap, a sport that is famous in the world and has never been in this country before, a sport. Named “Paddle”.

Sergio Anduiza, owner of Royal Sport Club Siem Reap, said: “At Royal Sport we will have a variety of sports and activities for you: Paddle, tennis, ping pong, basketball 3×3, pool, bar, bar and bar. Restaurants, event venues, sporting goods stores, and then a large gym with sauna, yoga classes … and many other sports that you will learn throughout the year.

Mr. Sergio Anduiza added, “We invite all sports lovers to enjoy free sports at our venue, which will open on March 29, 30 and 31, 2024 and for those who want to listen. Live music, dining, swimming pool with swimming pool, we offer special rates for the day, such as 1 day $ 3 and 3 days $ 5.

For those of you who like to swim

Wear your swimsuit and enjoy live music in the pool.

We also have special prices for those who want to join the club between March 29, 30 and 31, 2024. Please do not miss this opportunity! Space is limited. ”.

Details:

Telegram: 085 44 76 91

Facebook Royal Sport Club Siem: Reaphttps://www.facebook.com/royalsportclubsiemreap?mibextid=ZbWKwL

Website: www.rscsr.com

ព័ត៌មានពេញនិយម