ខេត្តសៀមរាប៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារជាមួយលោក YI Kyunghoon អនុប្រធាន រដ្ឋបាលបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (The Cultural Heritage Administration of the Republic of Korea) នាមជ្ឈមណ្ឌលរបស់អាជ្ញាធរជាតិអប្សរា។ ក្រៅពីជំនួបសម្តែងការគួរសម ក៏បានពិភាក្សាការងារទៅលើ គម្រោងសហប្រតិបត្តិការទៅថ្ងៃអនាគត ជាពិសេសគម្រោងជួសជុលពង្រឹងគ្រឹះរួតបាកាន្តនៃប្រាសាទអង្គរ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលបាននឹងត្រូវអនុវត្តនៅក្នុងខ្លឹមសារ ដែលបានចុះអនុស្សរណៈយោគយល់ជាមួយគ្នានាពេលកន្លងមក។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយរដ្ឋបាលបេតិកភណ្ឌវប្បធម៌កូរ៉េ (The Cultural Heritage Administration of the Republic of Korea) ទៅលើកិច្ចការងារអភិរក្ស និងជួសជុលរួតបាកាន្តនៃប្រាសាទអង្គវត្ត ដែលមានរយៈពេល៣ឆ្នាំ (២០២៤-២០២៦)៕KD
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឹមអាន