Saturday, November 23, 2024

ក្លឹបអ្នកកាសែតកម្ពុជា បើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន ចំនួន២ថ្ងៃ ដែលមានអ្នកសារព័ត៌មាន និងស្មេរ ចំនួន ៨០រូបចូលរួម

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៤នេះ ក្លឹបអ្នកការសែតកម្ពុជា (ក.អ.ក/CCJ) បានបើកវគ្គបណ្តុះបណ្តាលពិសេស ស្តីពី «សារព័ត៌មាន និង សំណេរអត្តបទ» មានរយះពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៣ ខែ មីនា ឆ្នាំ២០២៤ ដោយមានលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានចាស់វស្សាចំនួន ៣រូប អញ្ជើញជាវាគ្មិន ដល់សិក្ខាកាមជាអ្នកសារព័ត៌មាន និងស្មេរចំនួន ៨០ រូប នៅសាលាអន្តរជាតិ អាមេរិកកាំង ដែលមានទីតាំងស្ថិតនៅ ខណ្ឌ័ ឬស្សីកែវ ផងដែរ។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ថា វគ្គបណ្តុះបណ្តាលនេះ មានសារៈសំខាន់ សម្រាប់អ្នក សារព័ត៌មានទូទៅ នឹង អ្នកដែលចង់ ក្លាយជាអ្នកសារព័ត៌មានបែបវិជ្ជាជីវៈ ។

លោក ពុយ គា បន្តថា វគ្គបណ្តុះបណ្តាលពិសេសនេះមិនត្រឹមតែមានសារះសំខាន់សម្រាប់អ្នកសារព័ត៌មានទូទៅ ប៉ុណ្ណោះទេ តែវាក៏ជាការផ្ដល់នូវចំណេះដឹងសម្រាប់ការសរសេរលេីអត្ថបទផ្សេងៗ ក្នុងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនផងដែរ។

បន្ទាប់ពីមានមតិសំណេះសំណាល និងលើកពីអត្ថប្រយោជន៍ នៃវគ្គបណ្ដុះបណ្ដាលនេះរួចមក លោក ពុយ គា និងវាគ្មិនទាំងអស់ ក៏បានចែករំលែក នូវបទពិសោធន៍ និង គន្លឹះ សំខាន់ៗ ដែលអ្នកសារព័ត៌មាន និងស្មេរ ត្រូវតែមាន ដើម្បីអនុវត្ត ប្រកបដោយវិជ្ចាជាវៈ ហើយសមស្របតាមយុគសម័យឌីជីថល។

នៅពេលបិទបញ្ចប់ វគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី១នេះ  សិក្ខាកាមទាំងអស់បានអនុវត្តន៍ការសសេរ និង ចាប់មុំ ព័ត៌មានជាក់ស្ដែង ហើយបានយល់កាន់តែច្បាស់អំពីការសរសេរ យ៉ាងល្អប្រសើរគ្រប់ៗគ្នា។

សូមជម្រាបជូនថា ការបណ្តុះបណ្តាលនេះ ក្លឹបអ្នកកាសែតកម្ពុជា នឹងមានបើកវគ្គបណ្តុះបណ្តាលជាលើកទី២ នៅថ្ងៃទី ៥-៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបើកឱកាសដល់អ្នកសារព័ត៌មាន និងស្មេរមកពីស្ថាប័នរដ្ឋ និងឯកជននានា អាចទទួលបាននូវចំណេះដឹងកាន់តែទូលំទូលាយផងដែរ៕KD

រូបភាព៖ ក្រុមការងារក្លិបអ្នកកាសែតកម្ពុជា

អត្ថបទដោយ៖ លោក សឿ សុជា

ព័ត៌មានពេញនិយម