រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ០៥ ខែ មិនា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនីតិកាលទី ៧ នៃរដ្ឋសភាជាតិកម្ពុជា បានចុះហត្ថលេខាដាក់ឱ្យអនុវត្ត ប្រកាស លេខ៨៧៣ ប្រក ស្ដីពី បទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤ ដែលនឹងមកជំនួសឱ្យ វិន័យលេខ០០៦ ប.ប.ជ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្ដីពី វិន័យរបស់កងកម្លាំងនគរបាលជាតិ និងបទបញ្ញត្តិទាំងឡាយណាដែលផ្ទុយពីប្រកាសនេះ៕KD
ប្រភព៖ នាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់