Friday, November 22, 2024

ឡេង ចាន់ណា ត្រូវបានសម្ដេចប្រមុខរដ្ឋស្តីទីបង្គាប់បញ្ចប់គោរមងារជា « ឧកញ៉ា »

រាជធានីភ្នំពេញ៖ ឧកញ៉ា ឡេង ចាន់ណា ដែលរងនូវបណ្ដឹងជាច្រើនពីប្រជាពលរដ្ឋ និងត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនបណ្ដោះអាសន្ន ទៅតាមការជាប់ចោទពីបទ “ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង) តាមបញ្ញត្តិមាត្រា ៣៧៧ និង មាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ “សម្អាតប្រាក់” តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ “មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់នោះ ត្រូវបានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បង្គាប់បញ្ចប់គោរមងារជា ឧកញ៉ា ដោយយោងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយ នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៤នេះ៕KD

ព័ត៌មានពេញនិយម