Saturday, November 23, 2024

ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ចុះពិនិត្យការរៀបចំ និងអភិវឌ្ឍន៍តំបន់ពាក់ស្នែង និងរុនតាឯក

ខេត្តសៀមរាប៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះទៅពិនិត្យការរៀបចំ និងកិច្ចអភិវឌ្ឍន៍នៅតំបន់ពាក់ស្នែង និងរុនតាឯក។

ក្នុងដំណើរទស្សនកិច្ច ដែលដឹកនាំដោយលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ, ឯកឧត្តមអគ្គនាយក-អគ្គនាយករងអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

នៅតំបន់រុនតាឯក ក្រុមការងារបានចុះទស្សនកិច្ចសិក្សានៅមណ្ឌលសុខភាព ចម្ការបង្ហាញ និងផ្ទះកសិករគំរូដែលទទួលបានការគាំទ្របច្ចេកទេសដោយអ្នកជំនាញកសិកម្មរបស់ អាជ្ញាធរជាតិអប្សរា។

អត្ថបទ៖ នាង សំណាង

រូបភាព៖ ហាប់ គឹមអាន និងភោគ ជា

ព័ត៌មានពេញនិយម