Friday, November 22, 2024

ប្រទះឃើញយុវជនម្នាក់ស្លាប់ ក្នុងសភាពចងក ដោយក្រម៉ា នៅភូមិសាស្ត្រក្រោយផ្សារលើធំថ្មី 

ខេត្តសៀមរាប៖ ប្រទះឃើញយុវជនម្នាក់ស្លាប់ ក្នុងសភាពចងក ដោយក្រម៉ាក្រឡាការ៉ូ ពណ៌សលាយខៀវ ០១ នឹងក្រម៉ាក្រឡាការ៉ូ ពណ៌សលាយក្រហម ០១ ចងផ្ជាប់គ្នា ហើយចងភ្ជាប់ជាមួយនឹងមេដែកជញ្ជាំងផ្ទះស័ង្កសី ដែលមានកម្ពស់ ២,៧០ម៉ែត្រ នៅចំណុច ផ្ទះបាយខាងក្រោយផ្ទះមួយកន្លែង ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង ០៩ និង ៣០នាទីថ្ងៃទី១១ ខែមីនា  ឆ្នាំ២០២៤។

ប្រភពពីមន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ដឹងថា យុវជនដែលបានស្លាប់នេះមានឈ្មោះ ណាត សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពដដែលបានបន្តថា យោងការស្ដាប់បំភ្លឺពីប្អូនស្រីបង្កើតរបស់សព ឈ្មោះ ណាត សៀវម៉ី អាយុ ១១ឆ្នាំ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់ឱ្យដឹងថា « ក្នុងកំឡុងឆ្នាំ២០២១ បន្ទាប់ពីម្ដាយឪពុករបស់រូបនាងខ្ញុំបានលែងលះគ្នាមក រូបនាងខ្ញុំ នឹងបងប្រុសឈ្មោះ ណាត សុវណ្ណបញ្ញា ភេទប្រុស អាយុ១៥ឆ្នាំ (សព) បានមកស្នាក់នៅផ្ទះជាមួយជីដូនស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើកក្រុង.ខេត្តសៀមរាប ហើយក្នុងការរស់នៅគឺពុំមានបញ្ហាអ្វីនោះឡើយ ។ នៅថ្ងៃទី ១០ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី រូបខ្ញុំនឹងបងប្រុស បាននៅជាគ្នានិយាយលេង ស្រាប់តែពេលនោះបងប្រុសរបស់ខ្ញុំបាននិយាយមកកាន់ខ្ញុំថា ប្រសិមនបើបងស្លាប់ទៅកុំខឹងបង នឹងខំរៀន រកប្រាក់ចិញ្ជឹមឪពុកម្ដាយ រួចខ្ញុំបានសួរទៅគាត់ថា ម្ដេចបានបងនិយាយអញ្ជឹង ភ្លាមនោះគាត់មិននិយាយអ្វីហើយទម្លាក់ទឹកមុខ បន្ទាប់មករូបខ្ញុំក៏បានដើរទៅកន្លែងសម្រាកតែម្ដង ។ លុះព្រឹកឡើងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទៅរៀនភាសាអង់គ្លេសនៅម្ដុំមុខផ្ទះ រហូតដល់វេលាម៉ោង ១១ និង ១៦នាទី ស្រាប់តែជីដូនរបស់ខ្ញីបានស្រែកហៅ នឹងនិយាយថាបងប្រុសរបស់ខ្ញុំបានចងកស្លាប់បាត់ទៅហើយ ពេលខ្ញុំមកដល់ក៏បានឃើញដូចជីដូនរបស់ខ្ញុំនិយាយពិតប្រាកដមែន»។ដូចគ្នានេះផងដែរ ស្ត្រីឈ្មោះ វ៉ាន ចំរើន អាយុ ៦២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលត្រូវជាជីដូនសព បានរៀបរាប់ឱ្យដឹងថា «នៅក្នុងកំឡុង ឆ្នាំ២០២១ ឈ្មោះ ណាត សុវណាបញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ នឹងប្អូនស្រីបង្កើតរបស់គេឈ្មោះ ណាត សៀវម៉ី ភេទស្រី អាយុ១១ឆ្នាំ បានមករស់នៅជាមួយរូបខ្ញុំ ក្នុងពេលមករស់នៅនេះដែរីវបគេតែងតែមានជម្ងឺគ្រុនផ្តាសាយ ដោយឈឺជាៗ ហើយមួយរយៈប៉ុន្មានខែមកនេះ រូបគេពុំដែសូវបាននឹងពុំដែលប្រាប់ពីបញ្ហារបស់គេមកខ្ញុំឡើយ ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៨ និង ០០នាទីព្រឹក ពេលដែលខ្ញុំបានដើរទៅកន្លែងគេដេកក៏បានឃើញសម្រាកជាធម្មតា ហើយខ្ញុំក៏បានប្រាប់គេថា អោយជួយនៅចាំលក់ដូរផង បន្ទាប់ពីនិយាយរួចខ្ញុំក៏ទៅផ្សារតែម្ដង លុះដល់វេលាម៉ោ០៩ និង ៣០នាទីព្រឹក ពេលដែលរូបខ្ញុំត្រឡប់មកដល់ផ្ទះវិញបានឃើញប្ដីរបស់នាងខ្ញុំអង្គុយលក់នៅមុខផ្ទះតែម្នាក់ឯង បន្ទាប់មករូបខ្ញុំក៏បានដើរទៅផ្ទះបាយខាងក្រោយ ក៏ស្រាប់តែបានឃើញឈ្មោះ ណាត សុវណ្ណបញ្ញា បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយយកក្រម៉ាក្រឡាការ៉ូពណ៌សលាយខៀវ ចង់ភ្ជាប់ជាមួយនឹងដែកមេជញ្ជាំងផ្ទះស្លាប់បាត់ទៅហើយ រួចរូបខ្ញុំក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង»។

ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី តាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព នឹងតាមការបញ្ជាក់ពីលោកគ្រូកោសល្យវិច្ច័យខេត្តសៀមរាប សមត្ថកិច្ចអាចសន្និដ្ឋានថា សពខាងលើពិតជាបានស្លាប់ដោយសារ ចងកធ្វើអត្តឃាត ដោយសារមានវិបត្តិផ្លូវចិត្ត ប្រាកដមែន ។ ក្រោយបញ្ចប់ការពិនិត្យ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ក្នុងភូមិវាល ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប៕នាគស

ព័ត៌មានពេញនិយម