Saturday, November 23, 2024

សមាគមអតីតអ្នកបួសខ្មែរ បានចូលធ្វើកិច្ចវន្ទាថ្វាយបង្គំព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

រាជធានីភ្នំពេញ៖ លោក ហឿន សំនៀង ប្រធានសមាគមអតីតអ្នកបួសខ្មែរ ដឹកនាំសមាជិករបស់ខ្លួនជាច្រើនអ្នក ចូលធ្វើកិច្ចវន្ទាថ្វាយបង្គំព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម រាជាធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២៤ នេះ។

សមាគមអតីតអ្នកបួសខ្មែរថា កិច្ចវន្ទាថ្វាយបង្គំព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺដើម្បីបង្ហាញពីកតញ្ញុតាធម៌ផង និងថ្វាយព្រះរាជកុសលចំពោះព្រះបរមសពផង។
សមាគមអតីតអ្នកបួសខ្មែរថាបន្តថា សមាជិកសមាគមជាសិស្សគណទាំងអស់ សំដែងនូវក្តីអាឡោះអាល័យយ៉ាងក្រៃលែងបំផុត ចំពោះព្រះវិលាល័យ របស់សម្តេចជាអម្ចាស់ដ៏មានឧបការគុណដ៏ជ្រាលជ្រៅ និងចងចាំជានិច្ចនូវព្រះគុណូបការដ៏វិសេសវិសាល ដែលសម្តេចជាអម្ចាស់មានចំពោះទូលព្រះបង្គំជាសិស្សគណ ព្រះពុទ្ធសាសនា និងសង្គមខ្មែរ។
សមាគមអតីតអ្នកបួសខ្មែរ ក៍បានបួងសួងថ្វាយមហាព្រះរាជកុសលចំពោះព្រះរាជវិបាកបដិសន្ធិវិញ្ញាណ សូមស្ដេចយាងកាន់ព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕KD
អត្ថបទ និង រូបភាព៖ លោក សឿ សុជា

ព័ត៌មានពេញនិយម