ខេត្តសៀមរាប៖ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។
ការដ្ឋានចំនួន៩ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលត្រូវបានអ្នកជំនាញ ស៊ីស៊ី-អង្គរ បន្តចុះពិនិត្យមានដូចជា៖ ប្រាសាទបាគង ប្រាសាទបន្ទាយសំរ៉ែ និងចុះពិនិត្យទីតាំងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច ចំណតនៅប្រាសាទតាសោម និងទន្លេស្ងួតជាដើម។
សូមជម្រាបជួនថា ការចុះពិនិត្យនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគត៕KD
អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក ភោគ ជា