ខេត្តបាត់ដំបង៖ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង ដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានធ្វើការបង្ក្រាបករណី ជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីវេលាម៉ោង ២០ និង ០០នាទី ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ២០២៤។នៅក្នុងប្រតិបត្តិការនេះ កម្លាំងការិយាល័យជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អួន រក្សា ហៅ លាន ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិអង់ សង្កាត់អង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង ដកហូតវត្ថុតាងរួមមាន៖
-គ្រឿងញៀនប្រភេទ( ម៉ាទឹកកក ) ចំនួន ០៤កញ្ចប់ ទម្ងន់៣.៦៧ ក្រាម
-ទូរស័ព្ទដៃចំនួន ០១ គ្រឿង
-ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន
-ម៉ូតូចំនួន ០១ គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួន និងរក្សាទុក នៅការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕KD
អត្ថបទ និង រូបភាព ដោយ លោក លីន សាលី