Sunday, November 24, 2024

ស្រ្តីម្នាក់ក្លាយជាឃាតករ ព្រោះជំពាក់ប្រាក់ជនរគ្រោះ ថាស្អប់ជនរងគ្រោះដែលមានសម្ដីអាក្រក់មកលើខ្លួន

ខេត្តឧត្តមមានជ័យ៖ ស្រ្តីម្នាក់ក្លាយជាឃាតករ ព្រោះជំពាក់ប្រាក់ជនរគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួន ដោយបានយកកាំបិតចុងស្រួចចាក់ កាប់ និងអាករ សម្លាប់ជនរងគ្រោះ នៅចំណុចក្នុងប្រឡាយទឹកតាមបណ្ដោយផ្លូវលេខ១ ស្ថិតក្នុងភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ២០ និង ២០ នាទី ថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៤។ ប្រភពបានឱ្យដឹងថា ករណីឃាតកម្មនេះ បានបង្កឡើងដោយជនសង្ស័យមានឈ្មោះ ឈឿន កុម្ភ: ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះឈ្មោះ ហឹ សុវណ្ណចរិយា (ហៅ អឿន) ភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនអូរស្មាច់រីសត ដែលបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណផ្សារថ្ម ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមៗ កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានសហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបាន បន្ទាប់ពីរត់គេចទៅព្យាបាលខ្លួន នៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ខេត្តសុរិន្ទ ប្រទេសថៃ រួចនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ដើម្បីធ្វើការសាកសួរ។
ប្រភពបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឈឿន កុម្ភៈ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកូនកាំបិតមានចុងស្រួចចាក់ កាប់ និងអាករ ជនរងគ្រោះរហូតដល់ស្លាប់ពិតប្រាកដមែន ហើយបន្ទាប់ពីបានធ្វើសកម្មភាព រូបខ្លួនបានប្រមូលយក ទូរសព្ទ និងប្រាក់មួយចំនួន ដែលជារបស់ជនរងគ្រោះ រួចគេចខ្លួនទៅសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកកាប់ឈើង ប្រទេសថៃ។ ហើយមូលហេតុដែលនាំឱ្យរូបនាង សម្លាប់ជនរងគ្រោះខាងលើ គឺដោយសារនាងបានជំពាក់ប្រាក់ជនរងគ្រោះ និងស្អប់ជនរងគ្រោះមានសម្ដីអាក្រក់មកលើខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបាននឹងកំពុង កសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕KD

ព័ត៌មានពេញនិយម