Thursday, November 21, 2024

ជំនឿ ប្រពៃណីចិន និង ខ្មែរ ចាត់ទុក ពេជ្រធម្មជាតិ ជាស្តេចនៃត្បូងដែលមានតម្លៃទាំងឡាយ វាបញ្ចេញថាមពលម្យ៉ាងដែលបង្កើតភាពស្មោះត្រង់ និងទំនុកចិត្តក្នុងទំនាក់ទំនងស្នេហាអមតៈ ជួយលើក រាសី អោយសុខសប្បាយនិងបញ្ចៀសគ្រោះចង្រៃទាំងឡាយ

សម្រាប់ប្រពៃណីចិនគេចាត់ទុក ពេជ្រធម្មជាតិជាស្តេចនៃត្បូងដែលមានតម្លៃទាំងឡាយ ព្រោះវាជាត្បូងដែលសម្រាប់បញ្ជាក់ពីស្នេហាអមតៈ ដែលយោងទៅតាមក្បួនហុងស៊ុយគេជឿថា ពេជ្រធម្មជាតិ បញ្ចេញថាមពលម្យ៉ាងដែលបង្កើតភាពស្មោះត្រង់ និងទំនុកចិត្តក្នុងទំនាក់ទំនងស្នេហា ។ តាមទំនៀមទម្លាប់ប្រពៃណីចិនគ្រប់ចិញ្ចៀនភ្ជាប់ពាក្យត្រូវមានតែគ្រាប់ពេជ្រធម្មជាតិមួយគ្រាប់តែប៉ុណ្ណោះព្រោះវាតំណាងថាស្ត្រីជាមនុស្សតែម្នាក់គត់ក្នុងជីវិតរបស់បុរស ហើយការជ្រើសរើសគ្រាប់ពេជ្រធម្មជាតិធំដែលព័ទ្ធជុំវិញទៅដោយគ្រាប់ពេជ្រធម្មជាតិតូចៗ ក៏អាចធ្វើអោយអ្នកពាក់មានរាសីល្អផងដែរ។

ចំពោះប្រទេសចិនបច្ចុប្បន្នវិញ “ស្រ្តីជនជាតិចិនជាច្រើន បានយល់ឃើញថា ពេជ្រធម្មជាតិ ជានិមិត្តរូបនៃភាពឯករាជ្យនៃហរិញ្ញវត្ថុមិនមែនអាពាហ៍ពិពាហ៍ទេ។ហេតុអ្វី?ព្រោះពួកគេយល់ថាការចំណាយមួយចំណែកនៃប្រាក់ខែរបស់ពួកគេទៅលើពេជ្រធម្មជាតិ ជួយឱ្យពួកគេប្រសើរជាងមុនដោយសារវាប្រៀបដូចជាការទិញកាដូជូនខ្លួនឯងដែលខិតខំធ្វើការងារ និងជាការបញ្ជាក់ពីការចេះស្រឡាញ់និងឱ្យ តម្លៃទៅលើជីវិត។ បែបនេះហើយបានជាពួកគេយល់ថា ពេជ្រធម្មជាតិមិនមែនជាគ្រឿងសម្រាប់តំណាងឱ្យតែការរៀបការ ឬក្តីស្រលាញ់រវាងប្រុសនិងស្រីនោះ ទេ តែវាក៏ជាគ្រឿងសម្រាប់បញ្ជាក់ពីក្ដីស្រលាញ់ចំពោះខ្លួនឯង និង ស្ថានភាពនៃហរិញ្ញវត្ថុ។

បច្ចុប្បន្នកាលប្រទេសកម្ពុជា ក៏មិនខុសពីប្រទេសដទៃដែរចំពោះជំនឿទៅលើពេជ្រធម្មជាតិ បើទោះបីនៅសម័យកាលដើម ប្រទេសយើងតែងនិយមប្រើគ្រឿងមាស ប្រាក់ អង្គា លោហៈ និងស្ពាន់ជាដើមសម្រាប់ផលិតចេញជាគ្រឿងអលង្ការ ហើយមានតែត្រកូលអភិជនប៉ុណ្ណោះដែលអាចប្រើបាន។

សព្វថ្ងៃហាងលក់មាសពេជ្របានរីករាលដាលជាច្រើនពាសពេញប្រទេស ព្រោះដោយសារសន្ទុះនៃប្រជាជនជាច្រើនបានងាកមកប្រើប្រាស់គ្រឿងពេជ្រធម្មជាតិ ដោយសារពួកគេយល់ដឹងពីតម្លៃ ភាពចែងចាំង និងជំនឿរបស់ពេជ្រធម្មជាតិដែលអាចជួយទៅលើការលើក រាសី ការជួយអោយសុខសប្បាយនិងបញ្ចៀសគ្រោះចង្រៃទាំងឡាយ។

ចំពោះទំនៀមទម្លាប់របស់ជនជាតិខ្មែរខ្លះវិញ គេរមែងតែងទៅរកថ្ងៃខែឆ្នាំល្អសម្រាប់ទិញគ្រឿងពេជ្រធម្មជាតិ។ឯខ្លះទៀតមានការសែនព្រេននាំគ្រឿងចូលផ្ទះដែលពួកគេជឿថាពេជ្រធម្មជាតិមានកម្លាំងធាតុល្អដែលនាំលាភសំណាង រកស៊ីមានបានត្រជាក់ត្រជុំ។ លើសពីនេះទៀតពេជ្រធម្មជាតិត្រូវបានគេចាត់ទុកជាវត្ថុសម្រាប់អបអរថ្ងៃពិសេសដូចជា ថ្ងៃចូលឆ្នាំថ្មី ពិធីខួបកំណើត 3/4 បានបញ្ជាក់ពីតម្លៃនៃមនោសញ្ចនារវាងមនុស្ស។

ជារួមមកប្រទេស និងសម័យនីមួយៗ សុទ្ធតែមានជំនឿទៅលើពេជ្រធម្មជាតិ រៀងៗខ្លួនដោយផ្អែកទៅលើទំនៀមទម្លាប់ប្រពៃណី និងផ្នត់គំនិត។ ខ្លះជឿថាពេជ្រធម្មជាតិ ជាវត្ថុស័ក្ដិសិទ្ធដែលអាចជួយការពារមនុស្សទាំងពួងពីគ្រោះអាសន្នទាំងឡាយ ។ខ្លះថាវាមាននាទីថែរក្សានាំលាភសំណាងដល់អ្នកប្រើប្រាស់ និងខ្លះទៀតចាត់ទុកពេជ្រធម្មជាតិ ជាវត្ថុសម្រាប់បញ្ជាក់ពីក្តីស្រឡាញ់៕

ប្រភព៖ ប្រភព៖ ហាងមាសពេជ្រ បុប្ផាគន្ធ , Bophakun Jewelry Co., Ltd,

ឯកសារយោង

GIA (2015). Teaching Materials in Graduate Diamond Course.

Gordon, M. (n.d.). What Diamonds are in Chinese Tradition, in the lives of young and old. Retrieved from Clarity Enhanced Diamonds Educations and Buying Guide: https://clarityenhanceddiamonds.com/what-diamonds-are-in-chinese-tradition-in-the-lives-of-young-and-old/

Unknown. (2013, October). Diamond Myths and Legends. Retrieved from Cape Town Diamond Museum: https://www.capetowndiamondmuseum.org/blog/2013/10/diamond-myths-and-legends/

Unknown. (2019, October 6). Diamond History of India. Retrieved from Family & Co. Jewelers: https://www.familyjewelers.com/blog/2019/Oct/06/diamond-history-india/#:~:text=Diamonds%20were%20first%20recognized%20and,but%20most%20likely%206%2C000%20years.

Unknown. (2021, April 6). A Brief History of Diamonds . Retrieved from Macklowe Gallery: https://www.macklowegallery.com/blogs/product-dossiers/a-brief-history-of-diamonds

Unknown. (2022, May 3). Diamond Legends & Superstitiond. Retrieved from Ritani: https://www.ritani.com/blogs/news/diamond-legends-superstitions

Clarity Enhanced Diamonds Education and Buying Guide (https://clarityenhanceddiamonds.com/what-diamonds-are-in-chinese-tradition-in-the-lives-of-young-and-old/)

What Diamonds Are In Chinese Tradition, In the Lives of Young and Old

Discover insider secrets of diamonds in the Chinese culture. Determine why these stones are important to the Chinese in both young and old circles.

ព័ត៌មានពេញនិយម