Friday, November 22, 2024

ឈ្មួញរកសុីឈើខុសច្បាប់ដុះស្លែឈ្មោះ លោក រ៉ង លេចមុខសារជាថ្មី កាន់តែកក្រើកជាងមុន តែសមត្ថកិច្ចពាក់ព័ន្ធហាក់រក្សាភាពស្ងៀមស្ងាត់

ខេត្តសៀមរាប៖ ឈ្មួញរកសុីឈើខុសច្បាប់ដុះស្លែរ ដែលមានឈ្មោះ លោក រ៉ង លេចមុខសារជាថ្មី កាន់តែកក្រើកជាងមុនបន្ទាប់ពីបាត់មុខអស់មួយរយៈ ដោយម្ដងនេះគេប្រទះឃើញ លោកបានប្រើរថយន្ត ចង្កូតស្ដាំ គ្មានស្លាកលេខ សង្ស័យគ្មានពន្ធត្រឹមត្រូវ ពណ៌ប្រាក់ ដឹកឈើតាប់ពេញសម្ញែងទាំងថ្ងៃ ត្រង់ចំណុចអូរក្បាលប្រើស ក្នុងភូមិសាស្ត្រស្រុកស្វាលើ ខេត្តសៀមរាប ក្បែរស្នាក់ការរដ្ឋបាលព្រៃឈើ ដោយឈើនេះគេដឹងថាបានដឹកចេញពីភូមិត្រពាំងថ្ម ឃុំកន្ទួត ស្រុកស្វាយលើ ឆ្លងកាត់ស្រុកសូទ្រនិគម ហើយឆ្លងកាត់ ស្រុកប្រាសាទបាគង ដើម្បីយកទៅចែកចាយនៅក្នុងខេត្តសៀមរាប តែសមត្ថកិច្ចពាក់ព័ន្ធហាក់រក្សាភាពស្ងៀមស្ងាត់ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រភពពីប្រជាពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ មេឈ្មួញដុះស្លែរកសុីឈើខុសច្បាប់ឈ្មោះ លោក រ៉ង បានដឹកឈើពីភូមិត្រពាំងថ្ម ឃុំកន្ទួត ស្រុកស្វាយលើ ឆ្លងកាត់ស្រុកសូទ្រនិគម ឆ្លងកាត់ ស្រុកប្រាសាទបាគង ដើម្បីយកទៅចែកចាយនៅក្នុងខេត្តសៀមរាប ហើយក៏គ្នានមន្រ្តីណាបង្រ្កាបឈើ លោក រ៉ង បានឡើយ។ ប្រហែលមន្រ្តីជំនាញទាំងនោះបានទទួលលាភសក្ការ: ពីរមេឈ្មួញដែលដុះស្លែឈ្មោះ លោក រ៉ង ហើយមើលទៅ?

ជុំវិញការចោទប្រកាន់ របស់ប្រជាពលរដ្ឋ រួមជាមួយរូបថតបទល្មើសដឹកឈើជាក់ស្ដែង ខាងលើនេះ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានព្យាយាមទាក់ទងទៅកាន់ លោក ឡែន នាយផ្នែករដ្ឋាភិបាលព្រៃឈើស្វាយលើ លោក ម៉ែន វុទ្ធី ហៅ ឡយ នាយសង្កាត់រដ្ឋាភិបាលព្រៃឈើស្វាយលើ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប និង លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប តែមិនមានការឆ្លើយតប។

ទោះជាយ៉ាងណាប្រជាពលរដ្ឋ ក៏ដូចជាក្រុមអ្នកសារព័ត៌មាន បានសម្ដែងនូវការព្រួយបារម្ភ អំពីវិនាសកម្មព្រៃឈើ ដែលបង្កឡើងដោយឈ្មួញទុច្ចរិតមួយចំនួន ជាពិសេស លោក រ៉ង ដែលអាចមានការឃុបឃិតជាមួយនឹងមន្ត្រីខិតខូចមួយចំនួន ជួយសម្របសម្រួល បិទភ្នែកឱ្យមានការកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងសកម្មដូច្នេះ ហើយនឹងអាចឱ្យមានការវិនាសផុតពូជ នូវប្រភេទឈើមួយចំនួន និងឈានដល់ការបំផ្លាញ ព្រៃឈើក្នុងដែនអភិរក្ស និងឧទ្យាន នាំឱ្យកូនចៅខ្មែរជំនាន់ក្រោយ លែងបានស្គាល់ពូជឈើទាំងនោះតទៅទៀត។

ប្រជាពលរដ្ឋនៅតែទទួចស្នើសុំ ដល់មន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ រួមមាន រដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន អាជ្ញាធរមូលដ្ឋាន មន្ត្រីកងរាជអាវុធហត្ថ និងជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាចាត់វិធានការឲ្យបានតឹងរឹង ចំពោះឈ្មួញទុច្ចរិត មន្ត្រីអសកម្ម និង ពុករលួយមួយចំនួន ដើម្បីចូលរួមការពារថែរក្សា និងអភិរក្ស ព្រៃឈើកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប ឱ្យរួចផុតពីវិនាសកម្ម និងជាពិសេសដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាល អាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ អភិវឌ្ឍន៍ អភិរក្ស ដោយចីរភាព នូវធនធានធម្មជាតិផង៕ នាគក្រហម

 

ព័ត៌មានពេញនិយម