Wednesday, December 11, 2024

សម្តេចតេជោៈ អ្នកសារព័ត៌មានណាដែលជេរប្រមាថអ្នកទៃគឺត្រូវដកអាជ្ញាប័ណ្ណ

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និសិត្សប្រមាណ៣០៧៥នាក់នៅសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការណែនាំឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណអ្នកសារព័ត៌មានណា ដែលប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ។

សម្តេចតេជោៈ បានថ្លែងថា នៅពេលខាងមុខប្រសិនបើមានអ្នកសារពត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាប័ណ្ណពួកគេតែម្តង។

សម្តេចបានបញ្ជាក់ថាៈ រាជរដ្ឋាភិបាលផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការនិយាយបញ្ចេញមតិ តែរាជរដ្ឋាភិបាលមិនបានផ្តល់សិទ្ធិជេរប្រមាថអ្នកដទៃនោះទ្បើយ។

សម្តេចតេជោថ្លែងថា ថ្ងៃក្រោយ កាញារីទ្ធ អាក្រុមណាចេញមកជេរ បិទវាទៅ ឲ្យសិទ្ធិអ្នកឯងក្នុងការនិយាយបញ្ចេញមតិ ក៏ប៉ុន្តែសិទ្ធិជេរ មិនត្រូវបានប្រើប្រាស់ក្នុងអាហ្នឹងទេ ដកវាទៅ ហើយវាទ្បាយហ្វេសប៊ុកឬមួយជេរ អាហ្នឹងជារឿងរបស់វា៕

ព័ត៌មានពេញនិយម