Sunday, November 24, 2024

បុរសបែកថ្នាំញៀនប្រើកាំបិតផ្គាក់កាប់ទៅលើយុវជនម្នាក់យ៉ាងព្រៃផ្សៃ បណ្ដាលឱ្យស្លាប់ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្តិ

ខេត្តបាត់ដំបង៖ បុរសបែកថ្នាំញៀនម្នាក់យកកាំបិតផ្គាក់កាប់ទៅលើយុវជនម្នាក់យ៉ាងព្រៃផ្សៃ បណ្ដាលឱ្យស្លាប់ ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភក្តិ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលវេលាពីម៉ោង ២៣ និង ០០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ២៣

 និង ០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅចំណុចភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន សម្លាប់មនុស្សដោយប្រើអាវុធ កាំបិតផ្គាក់ ដែលបានបង្កឡើងដោយជនសង្ស័យឈ្មោះ ឃន ចំរើន ហៅ ងិត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមនុស្សប្រើប្រាស់គ្រឿងញៀន(បែកថ្នាំ) បានយកកាំបិតផ្គាក់ កាប់ទៅលើ ជនរងគ្រោះឈ្មោះ សោម មេសា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្រុមទី១៦ ភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំខេត្តបាត់ដំបង ខណះពេលជនរងគ្រោះកំពុងអង្គុយលេងក្រោមផ្ទះមិត្តភ័ក្ដិ ត្រូវជនសង្ស័យលបមកកាប់ត្រូវចំសៀតផ្កា លើត្រចៀកខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុកម្លាំងអធិការដ្ឋានបានស្រាវជ្រាវស៊ើបអង្កេត លុះដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៧ និង ៥០នាទីព្រឹក នៅចំណុចក្រុមទី១៧ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងអន្តរាគមន៏ បានបើកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកឯកភ្នំ។

ប្រភពបញ្ជាក់ថា បច្ចុប្បន្នកម្លាំងអធិការដ្ឋានបាននឹងកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕ លីន សាលី

ព័ត៌មានពេញនិយម