ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង បានដឹកនាំមន្ត្រីនៃកងរាជអាវុធហត្ថខេត្តចូល ប្រជុំផ្សព្វផ្សាយ និងត្រួតពិនិត្យផែនការ ការពារសន្តិសុខ ៖
១-ផ្សព្វផ្សាយរបាយការណ៏ ខែមករា និងទិសដៅការងារខែកម្ភៈ ឆ្នាំ២០២៤។
២-ត្រួតពិនិត្យសេចក្តីណែនាំ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម។
៣-ផ្សព្វផ្សាយផែនការ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា (ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤) តាមប្រព័ន្ធបញ្ជូនសម្លេង និងរូបភាព (Video Conferrence) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទៅ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៤ និង ៣០នាទី នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថ ខេត្តសៀមរាប(បន្ទប់Video Conferrence)៕នាគក្រហម