ខេត្តព្រះវិហារ៖ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា រងការផាកពិន័យ ក្នុងករណីបើកបរលើសល្បឿនកំណត់ និងត្រូវបង្ខំឱ្យដោះភ្លើងដែលខុសបច្ចេកទេស នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ នេះបើយោងតាមការបង្ហោះ ចែករំលែកដោយ គណនេយ្យហ្វេសប៊ុកផ្លូវការការ របស់ លោកដែលមានឈ្មោះ «ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា» ដែលបានផ្សាយផ្ទាល់ វីដេអូរយៈពេល ៧នាទី និង២១វិនាទី នៅព្រឹកថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលកំពុងរងការផាកពិន័យ ហាក់បង្ហាញការមិនពេញចិត្ត ចំពោះការកំណត់ល្បឿន ៦០គម/ម «សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា
សូមណូមពរ កុំអោយចាំចាប់ល្បឿន ៤០ ទៅ ៦០km/h អី (ខ្ញុំអោយតៃកុងឡាន បើក៨០kh/h តែមកជាប់៦០km/h )»។
លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់បែបចំអកថា «យកថវិការជូនរដ្ឋ កុំដាក់ចូលប្រអប់ ឯកជន
សូមដាក់ផ្លាក់ល្បឿនអោយ ធំ និង ច្បាស់ បន្តិច
បើប្រជាពលរដ្ឋ ខ្វះខាតអី អប់រំ យោគយល់ផង !
សូមមានក្រមសីលធម៌ ទាំងអស់គ្នា»។
សូមជម្រាបជូនផងដែរថា រថយន្តដែលលោកឧកញ៉ាភារម្យ វិចិត្រដារ៉ា បានធ្វើដំណើរនោះម៉ាក់ Toyota Tundra ពណ៌លឿងក្រម៉ៅ ផ្លាកលេខ ភ្នំពេញ ២AK-១៦៩៩ ដែលមានតៃកុងឈ្មោះ យី វណ្ណា បានបើកបរក្នុងល្បឿន ៨៤គម/ម ដោយលើសល្បឿនកំណត់ ២០ ទៅ ២៩គម/ម និងត្រូវរងការផាកពិន័យ ចំនួន ១៥ម៉ឺនរៀល ហើយថែមទាំងត្រូវបានដក ពិន្ទុលើប័ណ្ណបើកបរចំនួន ២ពិន្ទុផងដែរ។
ទីបីជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានគូលែដេលី នៅមិនទាន់ទទួលបានការបកស្រាយណាមួយពីសមត្ថកិច្ច ដែលកំពុងអនុវត្តច្បាប់នោះ នៅឡើយទេ៕KD