Friday, November 22, 2024

ផ្ទុះអាវុធចំនួន ៤គ្រាប់ កណ្ដាលក្រុងសៀមរាប ថ្ងៃមុននោះ ជាករណីសមត្ថកិច្ចជំនាញបង្ក្រាបការជួញដូររក្សាទុកគ្រឿងញៀន និងឃាត់ខ្លួនចំនួន៤នាក់ និងរឹបអូសគ្រឿងញៀនជាង ១០ គីឡូក្រាម

ខេត្តសៀមរាប៖ កាលពីវេលាម៉ោង ១២ និង ០០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធ ផ្អើលអស់ប្រជាពលរដ្ធក្នុងក្រុងសៀមរាបកន្លងទៅនោះ ពេលនេះសមត្ថកិច្ចជំនាញបានឱ្យដឹងហើយថា កម្លាំងជំនាញ (ក១) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ នាយករងមន្ទីរ លោកវរសេនីយ៍ទោ កើត រ៉ាវី និងលោកវរសេនីយ៍ទោ រឹម ម៉ិច នាយរងការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដឹកនាំសម្របសម្រួលដោយលោក ប៉ុក តារា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបករណី ជួញដូរ រក្សាទុកគ្រឿងញៀន នៅ០៣ទីតាំងផ្សេងៗគ្នា ដែលទីតាំងទី១ ស្ថិតតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ផ្លូវបំបែកផ្សារក្រោម ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ទីតាំងទី២ ស្ថិតក្នុងផ្ទះលេខ០២៥ ផ្លូវក្រុម១ ភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប និងទីតាំងទី៣ ស្ថិតក្នុងផ្ទះគ្មានលេខ ភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានធ្វើការឡោមព័ទ្ធ និងបង្ក្រាបបានគ្រឿងញៀន ចំនួនជាង ១០គីឡូក្រាម និង ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ហើយក៍មានការផ្ទុះអាវុធចំនួន ០៤ គ្រាប់ផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនមាន ទី១. ឈ្មោះ ផាន់ សុកជា ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត 0៦-សីហា-១៩៩១២ ទី២.ឈ្មោះ ភា ភ័ក្រ ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨៨៣ ទី៣.ឈ្មោះ ចេក សុផល ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ០៤-ឧសភា-១៩៩៨៤ និងទី៤.ឈ្មោះ ជ្រឹង គឹមសៀង ភេទប្រុស ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៩៤។ ក្នុងជំនាញបានសកហូតវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទគ្រាប់ (WY) ចំនួន ១៧.៨០០ គ្រាប់ ទម្ងន់សរុប ០១ គីឡូក្រាម ៦៩០.៣៤ ក្រាម-សារធាតុញៀនមេតំហ្វេតាមីន (ICE) ចំនួន ០៩ ដុំ ទម្ងន់សរុប ០៨ គីឡូក្រាម ៩៩៩.៧៦ ក្រាម សរុបគ្រឿងញៀន ទម្ងន់ ១០ គ.ក្រ ៦៩០.១ ក្រាម និង ទូរស័ព្ទចំនួន ០៦គ្រឿងផងដែរ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបហើយ៕នាគស

ព័ត៌មានពេញនិយម