Friday, November 22, 2024

ឃាត់ខ្លួនក្រុមក្មេងទំនើងដែលធ្វើសកម្មភាពវាយគ្នា នៅមុខវិទ្យាល័យព្រែកស្លែងហើយ

ខេត្តកណ្តាល៖ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនក្រុមក្មេងទំនើង ដែលធ្វើសកម្មភាពវាយគ្នា នៅចំណុចមុខវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ទាប់ពីមានគណនីហ្វេសប៊ុក ឈ្មោះ«Mrr Rathana» បានបង្ហោះវីដេអូសកម្មភាពក្មេងទំនើងពីរក្រុមវាយគប់គ្នា ភ្ជាប់ដោយខ្លឹមសារថា៖ «អូនៗលេងគ្នា ២៣/០១/២៤ ពូឡើងភ័យ នៅចំណុចមុខវិទ្យាល័យព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល» ។

 

ក្រោយពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវបង្រ្កាបក្រុមក្មេងទំនើងខាងលើភ្លាមៗ។

បច្ចុប្បន្ន កម្លាំងជំនាញខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលធ្វើសកម្មភាពវាយគ្នាខាងលើ បានចំនួន ០៦នាក់ ធ្វើការសាកសួរ និងបន្តស្វែងរកអ្នកដែលពាក់ព័ន្ធបន្ថែមទៀតយកមកចាត់ការតាមនីតិវិធី៕KD

ព័ត៌មានពេញនិយម