Sunday, November 24, 2024

បន្ទាប់ឪពុកបង្ហោះសារស្វែងរកកូនស្រី ដែលបានបាត់ចេញពីផ្ទះ ក៍ត្រូវកូនផ្ញើរសារគម្រាមយ៉ាងចុកឈាម 

ខេត្តសៀមរាប៖ បន្ទាប់ឪពុកបង្ហោះសារដង្ហោយហៅ «ត្រឡប់មកផ្ទះយើងវិញមកកូនស្រីប៉ា» ក្រោយកូនស្រីបានបាត់ចេញពីផ្ទះ មិនដឹងមូលហេតុ ដើម្បីឲ្យមហាជនជួយរក និងជាពិសេសសុំឱ្យកូនស្រីបានត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពនោះ ក៍ត្រូវកូនផ្ញើរសារគម្រាមយ៉ាងចុកឈាមមកវិញផងដែរ។

រឿងរ៉ាវដែលបាត់កូនស្រីដង្ហោយស្នើសុំជំនួយពីមហាជន និងអង្វរឲ្យកូនត្រឡប់មកផ្ទះវិញ ក្នុងនាមជាឪពុកដែលមានព្រហ្មវិហារធម៌ លោក សាន ភីរុន រស់នៅ ភូមិគោកណ្តាល ឃុំសសរស្ដម្ភ ស្រុកពួកខេត្តសៀមរាប បានបង្ហោះសាតក្ដុកក្ដួលក្នុងចិត្តថា «សូមជូនដំណឹងបាត់កូនស្រី។ ខ្ញុំបាទឈ្មោះ សាន ភីរុន បានបាត់កូនស្រី១នាក់ពីផ្ទះនៅ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៤ វេលាម៉ោង ១៥ និង ០០នាទី។ កូនស្រីដែលបាត់ខ្លួនឈ្មោះ រ៉ូត សុវណ្ណរចនា (ហៅ អាម៉ី) ភេទស្រី កើតនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០០៨ មុខរបរជាសិស្ស ថ្នាក់ទី ១០ក នៃវិទ្យាល័យសសរស្ដម្ភ បច្ចុប្បន្នរស់នៅ ភូមិគោកណ្តាល ឃុំសសរស្ដម្ភ ស្រុកពួកខេត្តសៀមរាប បានបាត់ពីផ្ទះដោយពុំដឹងមូលហេតុ។

សូម ពុក ម៉ែ អ៊ុំ ពូ មីង បង ប្អូន ឬ ក្មួយៗមិត្តភ័ក្កបានជួបឃើញនៅទីកន្លែង ណាសូមជួយផ្ដល់ព័ត៌មានផង សូមអរគុណ»។

លោក សាន ភីរុន បានផ្ដល់នៅលេខទំនាក់ទំនង ប្រសិនបើបានពើបប្រទះកូនស្រីជាទីស្រឡាញ់របស់ខ្លួន ០៧៦២៣០៣២៣០ | ០១៧៧៨៤៤២៥ | ០៧៧៤៩២៩៦២ និងបានបញ្ជាក់សារដឹងហើយហៅកូនឲ្យត្រឡប់មកផ្ទះវិញ « ត្រឡប់មកផ្ទះយើងវិញមកកូនស្រីប៉ា»។

ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះ នៅលើគណនី facebook ដែលមានឈ្មោះថា «Zoe Zara» បានបង្ហោះសំណេរហាក់តបជាមួយនឹង លោក សាន ភារុន

«ញមអរគុណអ្នកទាំងអស់គ្នាដែរបានរកញឹម ញុមមិនអីទេឥឡូវ ញមមានកន្លែងនៅស្រួលមានការងារធ្វើមានសុវត្ថិភាព ហើយ ឈប់តាមរកញមទៀតទៅ»

តាមរយៈ facebook « ញមមានមូលហេតុនិងហេតុផល មានរឿងជាច្រើនដែរញមជួបកន្លងមក ចឹងហើយញុមសុំ ឲ្យ ម៉ាក់ប៉ាដោះលែងញមចុះ»។

មិនតែប៉ុណ្ណោះ facebook ដដែលបានសរសេរសារបែបគំរាមថា « បើចង់ឃើញញឹមនៅរស់ហើយនៅ ឃើញមុខញម បើចង់យកញមទៅវិញ មកយកតែសាកសពញមមក»។

សំណេររបស់ Zoe Zara បានបញ្ជាក់បន្ថែមថា « ញឹមរស់នៅក្នុងគ្រួសារនោះលែងបានទៀតហើយញុមចង់ មានសេរីភាព ញុមចង់មានលុយចាយខ្លួនឯង ដោយមិនចាំបាច់ មានអ្នកណាពិបាក និងហត់ដោយសារញមទៀតទេ ទោះបីញ មនៅក្មេងតែការគិតញុមមិននៅក្មេងនោះទេ សូមអ្នកទាំងអស់គ្នា បញ្ឈប់ការរកញឹមចុះបើមិនឃើញញឹមចងក នៅមុខអ្នក ទាំងអស់គ្នា So I hope everyone understand about me»។

មហាជនបានសម្ដែងការហួសចិត្ត និងនឹកស្រណោះដល់អាណាព្យាបាល ហើយក៏បានលើកឡើងផ្សេងៗគ្នាផងដែរថា «យើងចិញ្ចឹមគេបានតែរូបកាយប៉ុណ្ណោះ ចិត្តគំនិតបញ្ញាញាណ ស្មារតី អ្វីៗទាំងអស់គឺនៅលើគេ។ យើងបានត្រឹមតែតម្រង់ទិសខ្ពស់គេ ប៉ុន្តែពេលខ្លះពួកគេមិនបានយល់នៅអ្វីដែលយើងបានបង្ហាញគេនោះឡើយ»។

ប្រជាពលរដ្ឋបានលើកឡើងថាបច្ចុប្បន្ននេះ អាម៉ី មានអាយុត្រឹមតែជាង ១៥ ឆ្នាំប៉ុណ្ណោះ គួរស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាព្យាបាល ហើយពុំមានលទ្ធភាពសមត្ថភាព អាចសម្រេចអ្វីដែលខ្លួនឯងខុសនឹងត្រូវរស់ឡើយ។ មហាជនក៏សូមអំពាវនាវដល់ក្មួយស្រី អាម៉ី សូមមេត្តាស្រណោះអាណិតឪពុកម្ដាយ ដែលខិតខំបីបាច់ថែរក្សាក្មួយកន្លងមក ហើយជឿជាក់ថាពួកគាត់ក៏មិនចង់ឃើញក្មួយមានទុក្ខលំបាក ដូច្នេះសូមក្មួយត្រឡប់មកផ្ទះវិញ៕នាគស

 

ព័ត៌មានពេញនិយម