Friday, November 22, 2024

ប្រពន្ធទៅមានអ្នកថ្មី ក្លាយខ្លួនជាឪពុកមានចិត្តជាតិរិច្ឆាន ថតវីដេអូ ចងកូនរបស់ខ្លួន ដែលមានអាយុប្រហែល ៤ ឆ្នាំ រួចយកទៅព្យួរកសម្លាប់ យ៉ាងសាហាវព្រៃផ្សៃ

ខេត្តកំពត៖ បែកធ្លាយឃ្លីបវីដេអូ ៤៥ វិនាទី ដែលបុរសម្នាក់សង្ស័យថា ប្រពន្ធរត់ចោលទៅមានអ្នកថ្មី ក៍ក្លាយជាឪពុកមានចិត្តជាតិរិច្ឆាន ថតវីដេអូ ចងកូនរបស់ខ្លួន ដែលមានអាយុប្រហែល ៤ ឆ្នាំ រួចយកទៅព្យួរកសម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ទុកផ្ញើរឱ្យប្រពន្ធ និងប្រកាសធ្វើអត្តឃាតខ្លួនឯងតាមក្រោយ នៅភូមិឈើទាល ឃុំឈើទាល ស្រុកអង្គរជ័យ ខេត្តកំពត កាលពីវេលាម៉ោងប្រហែល ២រសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។ ជុំវិញករណីនេះ នៅព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានឲ្យដឹងថា «ពាក់ពន្ធ័ករណីគំរាមថា នៅធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ»។

ស្នងការដ្ឋាននគរបាលបន្តថា «ក្រោយទទួលបានព័ត៌មានពីល្ងាចថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចយើងខ្ញុំបានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែយើងខ្ញុំកំណត់ទីតាំងមិនទាន់បានព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន»។

ស្នងការដ្ឋាននគរបាលខេត្តកំពត «ព្រឹកនេះយើងខ្ញុំនិងបន្តប្រើប្រាស់វិធានការណ៏ជំនាញនិងកំលាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ»។

ជុំវិញករណីលេចចេញនៅវីដេអូ ទារុណកម្មឃាតកម្ម ដ៏សាហាវ យង់ឃ្នង់ នេះ មហាជនបានសម្ដែងនូវការរំជួលចិត្តយ៉ាងខ្លាំង ចំពោះទង្វើអមនុស្ស ដែលឪពុកបង្កើតហ៊ាន ធ្វើដល់ថ្នាក់នេះចំពោះកូនរបស់ខ្លួន ដែលសង្ស័យថាជារឿងបែកបាក់ប្ដីប្រពន្ធ តែបែរជាព្យាយាមបញ្ចប់ជីវិតកូនដែលគ្នាពុំទាន់ដឹងអ្វីសោះ។

មហាជនបានធ្វើការគោរពស្នើសុំ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាបញ្ជូនអ្នកជំនាញ ចុះជួយក្មេងប្រុសដែលរងអំពើហិង្សាពីឪពុកដ៏ឃោរឃៅនេះផង និងសង្ឃឹមថាក្មេងប្រុសអាចរួចផុតពីក្រញ៉ាំមច្ចុរាជ បានទាន់ពេលវេលា។

រហូតមកដល់ពេលនេះគេពុំទាន់ឃើញមាន ការប្រកាសព័ត៌មាន បញ្ជាក់ជុំវិញរឿងនេះ ឬចំណាត់ការតឹងរឹង ណាមួយពីក្រសួងមហាផ្ទៃនៅឡើយទេ៕ នាគស

ព័ត៌មានពេញនិយម