Thursday, September 19, 2024

បែកធ្លាយឃ្លីបវីដេអូ សកម្មភាពនារីបីនាក់ វាយក្មេងស្រីម្នាក់ សមត្ថកិច្ចបានឃាត់ខ្លួនជនបង្ក តែមានម្នាក់មិនទាន់គ្រប់អាយុក៍ត្រូវដោះលែងវិញ

ខេត្តកណ្ដាល៖ ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យលោកអធិការនគបាលស្រុកកៀនស្វាយស្រាវជ្រាវករណី ប្រទះឃ្លីបវីដេអូ សកម្មភាពនារីបីនាក់ វាយក្មេងស្រីម្នាក់ និងឃាត់ខ្លួនជនបង្កបាន តែមានម្នាក់មិនទាន់គ្រប់អាយុក៍ត្រូវដោះលែងវិញ នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៤នេះ។

 

សមត្ថកិច្ចថា រឿងរ៉ាវបែកធ្លាយខ្លីបវីដេអូ សកម្មភាពនារីបីនាក់ វាយក្មេងស្រីម្នាក់ គឺកើតឡើង ក្នុងភូមិសាស្ត្រឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋ ស្រាវជ្រាវឃាត់ខ្លួននារីបង្កចំនួន ០៣ នាក់ ដោយមានឈ្នោះ មាស ស្រីពេជ្រ ភេទស្រី អាយុ ១៦ឆ្នាំ និង ឈ្មោះ លេង សេង ហ៊ុយ ហៅ ហ្វុង ភេទស្រី អាយុ ១៥ ឆ្នាំ កសាងសំណុំរឿងអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបញ្ជាក់ថា ចំណែក នារីម្នាក់ទៀតមានឈ្មោះ ឡុង ស្រីពេជ្រ មានអាយុ ១៤ ឆ្នាំ ជាអនីតិជន មិនទាន់គ្រប់អាយុ សមត្ថកិច្ចបានធ្វើការអប់រំ និងឲ្យគាត់ត្រឡប់ទៅផ្ទះវិញហើយ៕នាគស

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល 

ព័ត៌មានពេញនិយម