Sunday, November 24, 2024

បុរសជនជាតិអង់គ្លេស ដែលមានភរិយាជាខ្មែរ បានស្លាប់ បន្ទាប់ពីក្រុមគ្រួសារអស់លទ្ធិភាពព្យាបាលបន្ត

ខេត្តសៀមរាប៖ បុរសជនជាតិអង់គ្លេស ដែលមានភរិយាជាជនជាតិខ្មែរបានស្លាប់ ក្រុមគ្រួសារអស់លទ្ធិភាពព្យាបាលបន្ត និងបានយកមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើយោងតាមកាយដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប មកកាន់អង្គភាពសារព័ត៌មានគូលែនដេលី នៅរសៀលថ្ងៃទី ១៨ ខែមករាឆ្នាំ ២០២៤។

ប្រភពបានឱ្យដឹងថា បុរសជនជាតិអង់គ្លេស ដែលបានស្លាប់ឲ្យបងជីវិតនោះ មានឈ្មោះ TWEEDY ALAN JONH អាយុ ៧៦ឆ្នាំ មុខរបរ គ្មាន កាន់លិខិតឆ្លងដែនលេខ 560554003 មានទីលំនៅបណ្ដោះអាសន្ន ផ្ទះជាមួយប្រពន្ធជនជាតិខ្មែរ មានឈ្មោះ វឿន ផារី ភេទ ស្រី អាយុ ៣៧ ឆ្នាំ ក្នុងភូមិ ប្រម៉ា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។
ប្រភពដដែលបន្តថា ប្រពន្ធរបស់សពបានរៀបរាបឲ្យដឹង «នាងខ្ញុំ និង គាត់(សព)បានរួមរស់នៅជាមួយគ្នាអស់រយៈពេល ១០ឆ្នាំជាងមកហើយ សុខភាពរបស់គាត់ពុំដែលមានបញ្ហាអីទេ លុះដល់ដើមខែវិច្ឆិការ ឆ្នាំ ២០២៣ គាត់ចាប់ផ្តើមមានអាការៈ ក្អក ហត់ ឈឺទ្រូង ខ្ញុំក៏បាននាំគាត់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ សម្រាកបាន៥ថ្ងៃ ក៏បានប្តូរទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចារីយ៍ ភ្នំពេញ។ បន្ទាប់ពី សម្រាកព្យាបាលបានប្រហែលមួយខែស្ថានភាពជំងឺរបស់គាត់មិនបានធូរស្រាលទេ ហើយខ្ញុំពុំមានលទ្ធិភាពព្យាបាលបន្តនៅទីនោះទៀត នៅវេលាម៉ោង ១៤ និង នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខ្ញុំបានយកគាត់ពីមន្ទីរពេទ្យ ចារីយ៍ ភ្នំពេញ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត សៀមរាបវិញ សម្រាកព្យាបាលបានរយៈពេល3ថ្ងៃ ជាក់ស្តែងនៅវេលាម៉ោង ១ និង នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ គាត់បានស្លាប់ទៅ»។
ប្រភពបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ការស្លាប់របស់បុរសជនជាតិអង់គ្លេសខាងលើនោះ គឺដោយសារ រលាកសួតធ្ងន់ធ្ងរ។ តាមការសម្រេចរបស់ស្ថានទូតអង់គ្លេសប្រចាំប្រទេសកម្ពុជាសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនលោកស្រី វឿន ផារី ត្រូវជាប្រពន្ធរបស់សពយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម