Saturday, November 23, 2024

ក្រសួងការពារជាតិ សម្រេចលុបឈ្មោះ មេបញ្ជាការរង ២រូប ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ

រាជធានីភ្នំពេញ៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះហត្ថលេខាលើសេចក្ដីប្រកាសលេខ ០៣ លឈ ០១២៤ សម្រេចលុបឈ្មោះ មេបញ្ជាការរងចំនួន ២រូប ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤កន្លងទៅ។

សេចក្ដីប្រកាស បានសម្រេចលុបឈ្មោះ វរនាវីត្រី គ្រី ដារ៉ា មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ។

សេចក្ដីប្រកាសបានបញ្ជាក់មូលហេតុថា មេបញ្ជាការរង ២រូប ដែលត្រូវបានក្រសួងកម្ពុជាតិប្រកាសលុបឈ្មោះចេញពីក្របខណ្ឌនៅពេលនេះគឺ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន៕នាគស

ព័ត៌មានពេញនិយម