Friday, September 20, 2024

អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនិងករណីលួច

ខេត្តសៀមរាប៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធនិងករណីលួច ពាក់ព័ន្ធនិងករណី អំពើលួច ម៉ូទ័របូមទឹក និងផ្ទាំងសូឡា របស់សាលាបឋមសិក្សាវត្តរលួស ស្ថិតក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង០១ និង ០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះកម្លាំង ឃាត់បានជនសង្ស័យមានឈ្មោះ ប៉ា សាក់ ភេទប្រុស អាយុ២៤ឆ្នាំ អវិជ្ជមានសារធាតុញៀន មុខរបរ គ្មាន ទីកន្លែងកំណើត និងលំនៅបច្ចុប្បន្ន ក្នុងភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៥ ខែ០១ ឆ្នាំ២០២៤ វេលាម៉ោង ៧ នឹង ០០នាទីព្រឹក  ស្ត្រីម្នាក់មានឈ្មោះ នូរ ឡលីដា ជាគ្រូបង្រៀននៅសាលាបឋមសិក្សាវត្តរលួស បានប្តឹងតាមទូរស័ព្ទថា យប់មិញមានជនសង្ស័យបានចូលលួចម៉ូទ័របូមទឹកចំនួន១ និងផ្ទាំងសូឡា ចំនួន២។
ក្រោយទទួលបានពត៌មាន និងបណ្តឹងខាងលើកំលាំងប៉ុស្តិ៍រលួស សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ ចុះទៅកន្លែងកើតហេតុ និងធ្វើស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងបានទៅដល់ផ្ទះជនសង្ស័យខាងលើ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា កាលពីវេលាម៉ោង០១ រំលងអធ្រាត្រ ឈានចូលថ្ងៃទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹកចំនួន១គ្រឿង
និងផ្ទាំងសូឡាចំនួន២គ្រឿង ពិតប្រាកដមែន ហើយកន្លងទៅក្នុងខែធ្នូ ឆ្នាំ២០២៣ ខ្លួនក៍ធ្លាប់បានធ្វើសកម្មភាពលួចមូទ័របូមទឹកចំនួន៤លើក បានមូទ៏រ៤គ្រឿងផងដែរ។
ប្រភពបានបញ្ជាក់ថា ចំពោះវត្ថុតាងសមត្ថកិច្ចមិនអាចដកហូតបាន ដោយសារវត្តុតាង ដែលជនសង្ស័យ ធ្វើសកម្មភាពលួចបានមាន មូទ័របូមទឹកចំនួន ៥គ្រឿងនិងសូឡាចំនួន ២ផ្ទាំង គឺអោយទៅឈ្មោះ
ប៉ា ផល្លី ភេទស្រី អាយុ៣០ឆ្នាំ ដែលជាបងបង្កើត យកទៅប្រើប្រាស់កន្លែងធ្វើសំណង់នៅប៉ោយប៉ែតអស់ហើយ។ ដោយឡែក មូទ័របូមទឹក ១គ្រឿង សូឡា ២ផ្ទាំង នឹងមូទ័រ ៤គ្រឿងទៀត ខ្លួនលក់ទៅអោយម្ចាស់ទីតាំងមួយកន្លែងដែលខ្លួនមិនស្គាល់។ បច្ចុប្បន្នជំនាញកំពុង រៀបចំសំណុំរឿង ដើម្បីបញ្ជូនបន្តតាមនីតិវិធីហើយ៕នាគស

ព័ត៌មានពេញនិយម