ខេត្តកែប៖ កម្លាំងសមត្ថកិច្ចជលផលខេត្តកែប ឃាត់ចាប់ទូកនេសាទល្មើសមុជចាប់ខ្យង ១គ្រឿង រៀបចំសំណុំរឿងបញ្ជូនទៅតុលាការ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែបបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ចាប់ទូកនេសាទល្មើស១គ្រឿង និងជនសង្ស័យ ៣នាក់ ដែលប្រើឧបករណ៍ទុយោខ្យល់រួមផ្សំ មុជចាប់ខ្យងនៅខាងលិចកោះទន្សាយ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ។
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែបបន្តថា ការឃាត់ចាប់នេះ កើតឡើងនៅវេលាម៉ោង ១១ និង ១៥នាទីក្នុងភូមិសាស្ត្រភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកែបបញ្ជាក់ថា ក្រៅពីឃាត់ចាប់ទូកនេសាទ និងជនសង្ស័យ សមត្ថកិច្ចជលផលក៏បានរឹបអូសវត្ថុតាងមួយចំនួនរួមមាន៖
– ទូកយន្តបណ្តោយ១៤ម៉ែត្រ ទទឹង៣ម៉ែត្រ ជម្រៅ១ម៉ែត្រ ម៉ាស៊ីនម៉ាកISUZU93 កម្លាំង៤០សេះ ០១គ្រឿង
– ម៉ាស៊ីនខ្យល់កម្លាំង២៤សេះ ០១គ្រឿង
– ទុយោខ្យល់ប្រវែង ៤០០ម៉ែត្រ សំណ ២ខ្សែ ទំងន់២៤គ.ក្រផងដែរ៕នាគស
ប្រភព៖ ក្រសួងកសិកម្ម