ខេត្តសៀមរាប៖ ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ លោក ខ្លា កំពុងមានភាពរីកចំរើន ខណះលោកអធិការក្រុង ឆ្លើយហាក់មិនដឹងរឿង ដូចទើបភ្ញាក់ពីគេង ហើយប្រាប់ថា ចាំបញ្ជួនកម្លាំងឱ្យទៅពិនិត្យមើល ប៉ុន្តែមិនមានវិធានការណ៍អ្វីទាំងអស់ រហូតមកដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤នេះ។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា លោក ខ្លា ជាមនុស្សដ៍មានប្រជាប្រិយភាព និងឥទ្ធិពល ជាខ្លាំង នៅខេត្តសៀមរាប ក្នុងវិស័យល្បែងភ្នាល់ ជាច្រើនដូចជា ភ្នាល់បាល់ ឆ្នោតយួន-សៀម និង កាងមាន់អនឡាញ ជាដើម ហើយក៍គ្មានសមត្ថកិច្ចណា ហ៊ានចាប់នោះឡើយ ព្រោះចង្វាចិញ្ជឹមឆ្ដោ។ប្រភពដដែលបានបន្តថា បច្ចុប្បន្ននេះ លោក ខ្លា ក៍បានចូលខ្លួនបំរើក្នុងសកម្មភាពមនុស្សធម៌មួយក្នុងខេត្តសៀមរាបផងដែរ ដើម្បីជាការបិទបាំងនូវ ជំនួញខុសច្បាប់របស់គាត់ នៅគ្រប់សង្កាត់ ក្រុង ស្រុក ទូទាំងខេត្ត។
ប្រភពដដែលបានបញ្ជាក់ថា ការពង្រីកខ្លួន នៅខេត្តសៀមរាប គោលដៅដើម្បីប្រមូលលុយពីប្រជាពលរដ្ឋ ដោយបានរត់ការជាមួយសមត្ថកិច្ចពាក់ព័ន្ធអស់ហើយ។
សូមបញ្ជាក់ជូនផងដែរតើ ក្រោយទទួលបានព័ត៌មាន ពីប្រភពដែលគួរឲ្យទុកចិត្តភ្លាម ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់ លោក វរសេនីយ៍ទោ ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប តាមរយៈលេខទូរស័ព្ទ ០១២២៣៩២៤០ ដោយលោកបានឆ្លើយហាក់មិនដឹងរឿង និងសួរបញ្ជាក់ទីតាំងមកខាងអង្គភាពសារព័ត៌មានវិញ។ ហើយបានសន្យាថានឹងបញ្ជូនកម្លាំង របស់លោកទៅពិនិត្យមើល។ ប៉ុន្តែរហូតដល់ព្រឹកថ្ងៃទី ៦ ខែមករាឆ្នាំ ២០២៤ គេសង្កេតឃើញថា ទីតាំងឆ្នោតទាំងនោះ នៅបើកដំណើរការយ៉ាងអាធិបតេយ្យដដែល។
ប្រជាពលរដ្ឋ បានគោរពធ្វើការស្នើសុំ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជួយត្រួតពិនិត្យ និងលុបបំបាត់ រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នឹងធ្វើការផ្ដន្ទាទោស ជនទុច្ចរិតមួយចំនួន ដែលជ្រកក្នុងអង្គភាពមនុស្សធម៌ ប៉ុន្តែប្រកបរបរ ប្រឆាំងទៅនឹងច្បាប់របស់រដ្ឋឲ្យខានតែបានផង៕នាគស