Monday, November 25, 2024

ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ បានស្លាប់នៅ បូទិកមួយកន្លែង ក្នុងក្រុងសៀមរាប 

ខេត្តសៀមរាប៖ ប្រទះឃើញស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ បានស្លាប់ នៅក្នុងបូទិក មហិន្ត្រានិវេស្ហា រ៉េស៊ីដង់ ( Montra Nivesha Residence) ស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៤ និង ៥០នាទីថ្ងៃទី០៤ ខែ មករា ឆ្នាំ២០២៤កន្លងទៅ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលបានស្លាប់នោះមានឈ្មោះ KANG OK JA អាយុ ៨០ឆ្នាំ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M៤៣២៦៥៧៧១ មានទីលំនៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។

ប្រភពពីសមត្ថកិច្ចបានបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ JEONG LAWRENCE JAEJUN ភេទប្រុស ជនជាតិកូរ៉េខាងត្បូង សញ្ជាតិ អាមេរិក ត្រូវជាកូនបង្កើតរបស់សពបានអោយដឹងថា «ខ្ញុំនិងក្រុមគ្រួសារ ព្រមទាំងម្តាយបង្កើត បានចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងគោលបំណងធ្វើដំណើរទេសចរណ៌។ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ពួកខ្ញុំបានបន្តមកខេត្តសៀមរាបស្នាក់នៅទីតាំងខាងលើ។ អំឡុងពេលរស់នៅជាមួយគាត់ ខ្ញុំបាទ បានដឹងថាគាត់មាន ជំងឺខ្សោយសំពាធឈាម និងបានប្រើប្រាស់ថ្នាំជាប្រចាំរយៈពេលប្រហែល ១០ឆ្នាំមកហើយ។ នៅវេលាម៉ោង៤ និង ៣០នាទីទាបភ្លឺថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៤ ពួកខ្ញុំបានធ្វើដំណើរតាមរថយន្តមួយគ្រឿងទៅទស្សនានៅប្រាសាទអង្គរវត្ត អំឡុងពេលទស្សនានៅទីនោះ ម្តាយរបស់ខ្ញុំបាទមានអាការ:ធម្មតា មិនមានអ្វីគួរអោយកត់សម្គាល់នោះទេ រហូតដល់ម៉ោង១៣ និង ០០នាទីថ្ងៃខែឆ្នាំដដែល បានត្រលប់មកដល់កន្លែងស្នាក់នៅវិញ ពេលនោះគាត់(សព) បានចូលទៅសម្រាកនៅលើគ្រែរបស់គាត់ ដោយពុំឮសំឡេងស្រមុកដូចសព្វដង ខ្ញុំក៏បានចូលទៅ ដាស់អង្រួនហៅគាត់ ជាច្រើនដង តែគាត់មិនភ្ញាក់ ភ្លាមនោះ ខ្ញុំបានជួយធ្វើការសង្គ្រោះបឋម ព្រមទាំងបានប្រាប់ទៅប្រពន្ធឲ្យហៅបុគ្គលិកបូទិកដើម្បីទាក់ទងទៅក្រុមគ្រូពេទ្យមកធ្វើការសង្គ្រោះបន្ទាន់គាត់ បានប្រហែល១៥នាទី រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានមកដល់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមធ្វើការសង្គ្រោះបឋមបានប្រហែល ៤០នាទី ទើបក្រុមគ្រូពេទ្យប្រាប់ថា គាត់បានស្លាប់ហើយ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានបានថា ការរបស់ស្ត្រីជនជាតិកូរ៉េខាងត្បូងខាងលើគឺ ដោយសារ គាំងបេះដូង(ស្ទះសរសៃឈាមបេះដូង)។ សាកសពត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស

ព័ត៌មានពេញនិយម