Friday, October 18, 2024

បុរសអ្នករត់រ៉ឺម៉កកង់បី PassApp ម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ តែត្រូវម្ចាស់ភ្ញាក់ទាន់ ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ កំលាំងប្រជាការពារ នឹងសម្ថកិច្ចចាប់ឃាត់ខ្លួន

ខេត្តសៀមរាប៖ បុរសអ្នករត់រ៉ឺម៉កកង់បី PassApp ម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ តែត្រូវម្ចាស់ម៉ូតូភ្ញាក់ទាន់ ទាន់ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋ កំលាំងប្រជាការពារ នឹងសម្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅចំណុចផ្ទះជួលធ្វើរថយន្ត ក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីវេលាម៉ោង ០១ នឹង ១០នាទី ថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៤។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្ដែងនេះ មានឈ្មោះ លឹម រដ្ឋា ភេទ ប្រុស អាយុ ៣៧ឆ្នាំ  វិជ្ជមាន ជាតំរុយមេតំហ្វេតាមីន មុខរបររត់រ៉ឺម៉កកង់បី(ផាស្អាប់) មានស្រុកកំណើតនៅភូមិស្រមោចឃុំ ព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបាត់ដំបង និងបច្ចុប្បន្នរស់នៅភូមិចក្រី ឃុំជប់វ៉ារីស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបន្តថា កាលពីថ្ងៃទី០២ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង០១ នឹង១០នាទី នៅចំណុចផ្ទះជួលធ្វើរថយន្តភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីអំពើលួច(លួចម៉ូតូ) ម៉ាកហុងដាទ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០២២ ផ្លាកលេខសៀមរាប ១AM-៩៥៧១ ដែលជារបស់ឈ្មោះ ប៊ី សាវ័ន្ត ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអន្លង់ពី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ( ជនរងគ្រោះ) បានបង្ករឡើងដោយ ជនសង្ស័យខាងលើ។ ពេលជនសង្ស័យកំពុងធ្វើសកម្មភាពលួចម្ចាស់ម៉ូតូក៏ភ្ញាក់ទាន់ ហើយស្រែកអោយអ្នកជិតខាងជួយពេលនោះកំលាំងប្រជាការពារ នឹងសម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងតែម្ដង។
ប្រភពបានបញ្ជាក់ថា តាមចំលើយសារភាពរបស់ជនសង្ស័យខាងលើគឺខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូនឹងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ពិតមែន។ វត្ថុតាងដកហូតបាន ម៉ូតូចំនួន០១គ្រឿង ដែលជនសង្ស័យបានលួច ជាមួយបក្ខពួក នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០១នឹង១០នាទី។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បាននឹងកំពុងកសាងសំណុំរឿង បញ្ជូនបន្ត ដើម្បីចាត់ការតាមកម្មវិធី៕នាគស

ព័ត៌មានពេញនិយម