Saturday, November 23, 2024

សមត្ថកិច្ចខេត្តសៀមរាប មិនទាន់ឃាត់ខ្លួនអ្នកបើកបររថយន្ត ដែលបុកគ្នាជាមួយម៉ូតូបណ្ដាលឱ្យបុរសអ្នកបើកបរម៉ូតូម្នាក់ស្លាប់បាននៅឡើយទេ ខណះអត្តសញ្ញាណម្ចាស់រថយន្តត្រូវបានកំណត់ហើយ

ខេត្តសៀមរាប៖ សមត្ថកិច្ចខេត្តសៀមរាប មិនទាន់ឃាត់ខ្លួនអ្នកបើកបររថយន្ត ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ផ្លាកលេខ ត្បូងឃ្មុំ 3A-1235 ប្រភេទ សឺមីរ៉ឺម៉ក ផ្លាកលេខ ត្បូងឃ្មុំ 4A-0780 ដែលបុកគ្នាជាមួយម៉ូតូម៉ូតូម៉ាក ឌុកកាទី ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FF-8944 បណ្ដាលឲ្យឆេះម៉ូតូ និងរថយន្ត ហើយឆក់យកជីវិតបុរសអ្នកបើកបរម្នាក់ភ្លាមៗយ៉ាងអាណោចអាធ័ម នៅឡើយទេ ខណះអត្តសញ្ញាណម្ចាស់រថយន្តត្រូវបានកំណត់ហើយ។ នេះបើយោងតាមការឲ្យដឹងពី លោកវរសេនីយ៍ទោ ឈិត ឆាត នាយរងការិយាល័យចរាចរណ៍ផ្លូវគោក ទទួលដោះស្រាយ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី កាលពីរសៀលថ្ងៃទី31 ខែធ្នូ ឆ្នាំ2023កន្លងទៅ។

លោកវរសេនីយ៍ទោ ឈិត ឆាត បានបញ្ជាក់ថា «នែក! អារឿងមូលហេតុនោះយើងកំពុងធ្វើការស្រាវជ្រាវ»។
ដោយឡែក លោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានមួយចំនួននៅក្នុងខេត្តសៀមរាបថា
«មូលហេតុអ្នកបើកបរម៉ូតូបើកល្បឿនលឿន»។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង 22 និង35នាទី នៅចំណុចផ្លូវ បំបែកជាបួនចូលវត្តព្រិន្ទ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅលើផ្លូវ សម្តេចហ៊ុនសែនសន្តិភាព មានករណីរថយន្តបុកគ្នាជាមួយម៉ូតូ បានបណ្ដាលឱ្យ ឆេះទាំងម៉ូតូនិងរថយន្ត និងបុរសម្នាក់បើកបរម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុការណ៍។
លោកវរសេនីយ៍ទោ សោម វីរ: នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា «គ្រោះថ្នាក់ចរាចរណ៍ នេះរវាង រថយន្ត និង ម៉ូតូ ចំណែកភាគីខាងរថយន្ត ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 3A 1235 ត្បូងឃ្មុំ ប្រភេទ សឺមីរុឺម៉កផ្លាក លេខ 4A 0780 ត្បូងឃ្មុំ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះភាគីខាងម៉ូតូម៉ាក ឌុកកាទី ពណ៌ ក្រហម ពាក់ស្លាកលេខ 1FF 8944 ភ្នំពេញ អ្នកបើកបរឈ្មោះ ប្រាក់ ម៉េងលាង ភេទប្រុស អាយុ 28ឆ្នាំ នៅភូមិ ស្រអែមខាងជើង ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ មានទិសដៅ ពីកើតទៅលិច បណ្តាលឲ្យស្លាប់។»
លោកវរសេនីយ៍ទោ សោម វីរៈ បន្តថាករណីនេះ «ខូចខាតឆេះក្បាលរថយន្ត1គ្រឿង ធ្ងន់-ខូចខាតឆេះម៉ូតូ១គ្រឿង ធ្ងន់។ មូលហេតុអ្នកបើកបរម៉ូតូបើកល្បឿនលឿន។ ចំណែកសាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ។ ឬឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបន្តស្រាវជ្រាវ កសាងសំណុំរឿងតាមនិតិដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប»។
ជុំវិញករណីនេះ ប្រជាពលរដ្ឋ កំពុងតែទន្ទឹងរង់ចាំមើលសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប តាមរកឱ្យឃើញ និងឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើ យកមកសួរនាំ រកខុសត្រូវ ឬទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់៕នាគស

ព័ត៌មានពេញនិយម