Sunday, November 24, 2024

សៀមរាបទទួលបានភ្ញៀវទេសចរណ៍ជាង ៣០ម៉ឺននាក់ នៅថ្ងៃឆ្លងឆ្នាំសកល

ខេត្តសៀមរាប៖ មន្ទីរទេសចរណ៍បានបង្ហាញថា ចំនួន ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបដើរកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាស ឆ្លងឆ្នាំសកល ២០២៣ ចូល២០២៤ មានចំនួនប្រមាណ ៣០៤,០៦៤នាក់ ក្នុងនោះ ទេសចរមានចំនួនប្រមាណ ២៩៥,០០០នាក់ ភ្ញៀវទេសចរ អន្តរជាតិ មានចំនួន ៩,០៦៤នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

មន្ទីរទេសចរណ៍បញ្ជាក់ថា ភ្ញៀវទេសចរដែលបានដើរកម្សាន្តទាំងនោះ ពេលថ្ងៃនៅតាមតំបន់រមណីយដ្ឋានអង្គរ រមណីយដ្ឋាន ភ្នំគូលែន នៅតាមសហគមន៍ទេសចរណ៍ ពេលល្ងាចបានទៅលេងនៅអតីតអង្គរឃ្យុងយូ ពេលយប់ភ្ញៀវទេសចរបានស្រុកទៅកម្សាន្តនៅសួនច្បារមាត់ស្ទឹងសៀមរាប និងតំបន់ ផប់ស្រ្ទិត PUB STREET ៕KD

ព័ត៌មានពេញនិយម