Sunday, November 24, 2024

បញ្ជាការដ្ឋានការពារអាកាស និងធ្វើការបាញ់គ្រាប់ពិត ដើម្បីត្រួតពិនិត្យលទ្ធផលវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល

ខេត្តសៀមរាប៖ បញ្ជាការដ្ឋានការពារអាកាស និងធ្វើការបាញ់គ្រាប់ពិតត្រួតពិនិត្យលទ្ធផលវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នៅទីលានរបស់កងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅចំណុះភ្នំខ្យង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។ នៅបើយោងតាមលិខិតជូនដំណឹង របស់ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

«សេចក្តីជូនដំណឹង ស្តីពីការបាញ់គ្រាប់ពិតត្រួតពិនិត្យលទ្ធផលវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាល នៅទីលានរបស់កងពលធំអន្តរាគមន៍លេខ២ ស្ថិតនៅចំណុះភ្នំខ្យង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅ និងប្រកបរបររកទទួលទានផ្សេងៗ នៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧) ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើខេត្តសៀមរាប ជ្រាបថា៖ បញ្ជាការដ្ឋានការពារអាកាស ធ្វើការចាត់តាំងចល័តទ័ពពីសាលាការពារអាកាសពី

ឃុំស្រែណូយ ស្រុកវ៉ារិន ទៅធ្វើលំហាត់បាញ់គ្រាប់ពិតនៅជុំវិញទីលានភ្នំខ្យង ចំណុចនិយាមការ(៣១២៨៧)

ស្ថិតនៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដែលនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាពេលខាងមុខ។

ដូច្នេះ ដើម្បីឱ្យសកម្មភាពហ្វឹកហ្វឺនខាងលើទទួលបានលទ្ធផលល្អប្រសើរតាមផែនការគ្រោងទុក សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្ត និងកុំចូលទៅកាន់ទីតាំងនៅក្បែរកន្លែងបាញ់គ្រាប់ពិតខាងលើ ជាបណ្តោះអាសន្ន ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកស្វាយលើ មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលឃុំកន្ទួត ត្រូវចូលរួមសហការអនុវត្ត និងផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ»៕នាគស

ព័ត៌មានពេញនិយម