Friday, September 20, 2024

ប្រជាពលរដ្ឋឃាត់ខ្លួនបុរសញៀនថ្នាំ និងលួចសកម្មម្នាក់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ប្រគល់ជូនសមត្ថកិច្ច

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋឃាត់ខ្លួនបានបុរសញៀនថ្នាំ និងលួចសកម្មម្នាក់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប ប្រគល់ជូនកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយបង្គំ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ចបានដឹងថា ជនសង្ស័យ ដែលប្រជាពលរដ្ឋឃាត់ខ្លួនបាន និងប្រគល់ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយដង្គំ នោះមានឈ្មោះ ញឹក សិលា ភេទប្រុស អាយុ៣៩ឆ្នាំ  មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅសង្កាត់លេខ៣ និងបច្ចុប្បន្ន ស្នាក់នៅភូមិត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី អំពើលួច ( លួចទូរស័ព្ទ និងម៉ូតូ ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបន្តថា ក្រោយពីប្រគល់ និងទទួលជនសង្ស័យ សមត្ថកិច្ចបានសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទ របស់ជនរងគ្រោះពិតមែន។ ដោយកាលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ៥៥នាទី នៅចំណុចផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជនសង្ស័យបានលួចយកទូរស័ព្ទម៉ាក Iphone១១ ពណ៌ស្វាយ របស់ជនរងគ្រោះមានឈ្មោះ សូត្រ សុវ៉ាន់ ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ខណៈជនរងគ្រោះកំពុងលក់ដូរ ជនសង្ស័យបានឆ្លៀតឱកាសចូលតាមទ្វាក្រោយ ហើយលួចទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅលើធុងដាក់ខោអាវ ក្រោយពីធ្វើសកម្មភាពជនសង្ស័យបានគេចខ្លួនទៅបាត់។ បន្ទាប់មក នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ០០នាទី នៅចំណុចក្នុងផ្សារចាស់ខាងលើដដែល ជនសង្ស័យបានលួចយកទូរស័ព្ទម៉ាក iphon ៧ plus ពណ៌ផ្កាឈូក ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ឆុង ស្រីលីន ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈជនរងគ្រោះទុកនៅលើអីវ៉ាន់។ បន្ទាប់មក កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ០០នាទី ជនសង្ស័យបានលួចយកម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម ១L-៣០៣០ លេខតួ-លេខម៉ាស៊ីន ៨៨៦៧៥៧៧ ពីក្នុងផ្សារលើធំថ្មី ដែលស្ថិតក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែរម្ចាស់ម៉ូតូ មិនបានដកកូនសោ ។
ដោយឡែកជនរងគ្រោះ ឈ្មោះ ឆុង ស្រីលីន ក៍បានឱ្យដឹងផងដែរថា បន្ទាប់ពីបាត់ទូរស័ព្ទភ្លាមៗ ជនរងគ្រោះបានឆែកកាម៉េរ៉ា ក៏ឃើញភិនភាគជនសង្ស័យ ហើយបានឃើញជនសង្ស័យ រួចស្រែកអោយប្រជាពលរដ្ឋជួយដេញចាប់។ ក្នុងពេលនោះជនសង្ស័យព្យាយាមគេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋនៅក្នុងផ្សារជួយឃាត់ខ្លួនជនសង្ស័យបាន រួមនិងទូរស័ព្ទដៃជនរងគ្រោះ ព្រមទាំងម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម ១L-៣០៣០ លេខតួ-លេខម៉ាស៊ីន ៨៨៦៧៥៧៧ ដែលជនសង្ស័យជិះ ដោយវេលាម៉ោង១៩ និង ០០នាទី ថ្ងៃដដែល ជនរងគ្រោះ បានយកជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ច ដោយប្តឹងជនសង្ស័យអនុវត្តន៍ទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះម៉ូតូ សមត្ថកិច្ច បានទាក់ទងជនរងគ្រោះឈ្មោះ លី ម៉េង ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប មកដាក់ពាក្យបណ្តឹងផងដែរ។
ក្នុងករណីសមត្ថកិច្ច បានដករហូតវត្ថុតាង ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០២គ្រឿង ដែលជនសង្ស័យបានលួចពីជនរងគ្រោះ និងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យលទ្ធផល វិជ្ជមាន ជាតំរុយមេតំហ្វេតាមីន។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកំពុងរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕នាគស

ព័ត៌មានពេញនិយម