ខេត្តព្រះសីហនុ៖ ឯកឧត្តម ហ៊ុន ជា ប្រាប់ទៅ ឯកឧត្ដម អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ថា បេីចង់អោយព្រះអង្គទៅបក់ផ្លិតហៅភ្ញៀវទេសចរណ៍ ទាល់តែលោកលាលែងតួនាទី មុខតំណែងពីអភិបាលរងខេត្ត ហេីយ ប្រគល់ តួនាទីដឹកនាំអោយមកព្រះអង្គម្ដងទៅ។ នេះបើយោងតាមការបង្ហោះនៅលើ facebook ផ្លូវការរបស់ ឯកឧត្តម ហ៊ុន ជា « Chea Hun » នៅព្រឹកថ្ងៃទី ២៦ ខែធូ ឆ្នាំ២០២៣នេះ។
ឯកឧត្តម ហ៊ុន ជា ដែលទ្រាំទៅនឹងសំណេរបែបមើលងាយ របស់ ឯកឧត្ដម អុី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ទៅលើព្រះសង្ឃដ៏ល្បីឈ្មោះមួយព្រះអង្គ ព្រះនាម ចន្ទមុន្នី ថា «សូមអញ្ជើញគ្រូបារមី និងទេវតារុកដីបក់ផ្លិត បើខ្លាំងពូកែមែន សូមអន្ទងចិត្តប្រជាជនទូទាំងពិភពលោកឲ្យមកទេសចរណ៍ ប្រទេសកម្ពុជា បើមិនបានជាប់លេខ១ ដូចថែ សូមត្រឹមលេខ ២០បាតតារាង៕» នោះ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារតបទៅវិញថា «ចាប់តាំងពីមានវត្តមានព្រះអង្គ ចន្ទមុន្នី មក ប្រជាពលរដ្ឋដែលកាន់សាសនាព្រះពុទ្ធ បានគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដី ។ ការគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដីបែបនេះធ្វើអោយវត្តមានមាបានកេីតមានឡេីងជាហូរហែរ។ តែមានទាំងនោះ មិនមែនជាមន្ត្រីរាជការទេ ភាគច្រើនក្រុមច្រណែនព្រះអង្គ ។ តែឥលូវនេះសូម្បីតែលោក អ៉ី សុខឡេង អភិបាលរងខេត្ត ព្រះសីហនុ ក៏តាមផ្ចាញ់ផ្ចាលព្រះអង្គដែរ ។ តេីព្រះអង្គចន្ទមុន្នីខុសអី ? »
ឯកឧត្តម ហ៊ុន ជា បានបន្តថា «ព្រះអង្គមិនដែល អួតអាងថាព្រះអង្គមានបុណ្យបារមីអីទេ ព្រះអង្គផ្ដល់តែពុទ្ធឱវាទតាមផ្លូវព្រះពុទ្ធសាសនាជូនដល់ ពុទ្ធបរិស័ទតែប៉ុណ្ណោះ។ ការកាន់ផ្លិតជានិស្ស័យរបស់ព្រះអង្គ ហេីយផ្លិតនេះគ្មានបារមីអីទេ ហេតុអ្វីក្នុងនាមលោកជាអភិបាលរងខេត្តមួយរូបបែជាមកផ្ចាញ់ផ្ចាលរឿងព្រះអង្គទៅវិញ ? »
ឯកឧត្តមហ៊ុនព្យាបានបញ្ជាក់ថា «រឿងភ្ញៀវទេសចរណ៍មកលេងតិច ឬ មកលេងច្រេីន អាស្រ័យទៅលេីស្ថានភាពសេដ្ឋកិច្ចសាកល មិនមែនសម្រាប់កម្ពុជាដោយឡែកទេ ។ ចង់បានភ្ញៀវទេសចរបរទេសមកលេងច្រេីន ក្នុងនាមលោកជាអភិបាលរងខេត្ត គួរតែសួរខ្លួនឯង ថាហេតុអ្វីបានគេមិនមកលេង ? លោកមានតួនាទី មាំនបុណ្យស័ក្ដិ មានអំណាច ចាត់ចែងកិច្ចការទាំងនេះ មិនមែន ព្រះអង្គចោទេ ។ បេីចង់អោយព្រះអង្គទៅបក់ផ្លិតហៅភ្ញៀវទេសចរណ៍ ទាល់តែលោកលាលែងតួនាទី មុខតំណែងពីអភិបាលរងខេត្ត ហេីយ ប្រគល់ តួនាទីដឹកនាំអោយមកព្រះអង្គម្ដងទៅ ?
រាស្ត្រនិយាយលេីសខ្វះតិចតួចមិនជាបញ្ហា តែលោកជាមន្ត្រី មុននឹងនិយាយ សូមគិតគូរពីលទ្ធផលជះត្រលប់មកវិញផង ។ ការងារទាក់ទាញភ្ញៀវទេសចរណ៍មិនមែនការងារព្រះសង្ឃទេ តែជាការងាររបស់អស់លោកជាមន្ត្រីរាជការ ។😂🤣😅🤭🤫🫣»៕