Sunday, November 24, 2024

បញ្ជួនខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ករណីអំពើលួច និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ទៅកាន់ពន្ធនាគារ

ខេត្តសៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជួនខ្លួនជនត្រូវចោទម្នាក់ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ករណីអំពើលួច និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ទៅកាន់ពន្ធនាគារ តាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៩៤៥ ឃខ/ង របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សុវណ្ណ ច័ន្ទន៍គ្រឹះស្នា នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើការ ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ហុីម ហឿត ភេទប្រុស អាយុ៣២ឆ្នាំ  មុខរបរ ជាងសំណង់ ទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយជនសង្ស័យខាងលើ ពាក់ព័ន្ធនឹងបទល្មើសជាក់ស្តែង ករណីអំពើលួច និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ កើតហេតុវេលាម៉ោង០៣ និង០០នាទី ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចដីចម្ការដាំដំណាំស្ថិតនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រភពដដែលបានបន្តថា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង០៦ និង ០០នាទី ព្រឹក មានបុរសម្នាក់ឈ្មោះ ជា ក្រាញ់ អាយុ ៥៣ឆ្នាំ រស់នៅនៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានជិះម៉ូតូទៅចម្ការដូចធម្មតា ពេលទៅដល់ស្រាប់តែឃើញស្នាមបេះផ្លែត្រប់ថ្មីៗ ពេលនោះគាត់បានដើរតាមគន្លជើងនិងផ្លែត្រប់ ដែលចោរលួចបេះហើយជ្រុះតាមផ្លូវបន្តបន្ទាប់មួយៗ រហូតដល់ផ្ទះរបស់ឈ្មោះ ហុីម ហឿត នៅភូមិជាមួយគ្នា ហើយផ្ទះវាមានចំងាយពីចម្ការរបស់គាត់ប្រហែល២០០ម៉ែត្រ ពេលទៅដល់ផ្ទះឈ្មោះ ហុីម ហឿត ឃើញផ្លែត្រប់ជ្រុះនៅបរិវេណដីផ្ទះវាប្រហែល៤ទៅ៥ផ្លែ ហើយគាត់ឃើញឈ្មោះហឿតនៅនិងផ្ទះប៉ុន្ដែគាត់ពុំហ៊ាសួរនាំទេ បន្ទាប់មករូបគាត់បានទៅពិនិត្យមើលដើមត្រប់ដាំនៅចម្ការមានស្នាមបេះថ្មីៗ អស់ប្រហែល១០គីឡូក្រាម និងបានបាត់ម៉ាសុីនបូមទឹក ជាប្រភេទម៉ាសុីនសាំងកំលាំង៧,៥សេស ពណ៌ស ចំនួន១គ្រឿងបន្ទាប់មកគាត់ក៏បានរាយការណ៍ទៅកំលាំងប៉ូលីសប៉ុស្តិ៏កណ្ដែកតែម្ដង។
បន្ទាប់ពីទទួលបានពត៌មានពីជនរងគ្រោះ កំលាំងសម្ថកិច្ចបានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង។
ប្រភពបានបញ្ជាក់ថា ក្រោយពីការឃាត់ខ្លួន សាកសួរ និងបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យ លទ្ធផលវិជ្ជមាន ឈ្មោះ ហ៊ីម ហឿត បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួច និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ (មេតំហ្វេតាមីន) ពិតប្រាកដមែន។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានដកហូត វត្ថុតាងពីផ្ទះជនសង្ស័យរួមមាន ម៉ាសុីនបូមទឹកចំនួន២គ្រឿង ម៉ាកTOKO ពណ៌ស្លាទុំ៦,៥ សេស១គ្រឿង និងម៉ាកHONDAពណ៌ស៦,៥
សេស១គ្រឿង, ខ្នងកង់ចំនួន៣ និងបូមម៉ូតូខាងក្រោយចំនួន២ និងបូមម៉ូតូខាងមុខចំនួន២, ផ្ទាំងសូឡាចំនួន១ផ្ទាំង, កង់រទេះរុញ ១គូរ, ទុយោបូមខ្យល់ពណ៌លឿងចំនួន២កំណាក់ ប្រវែង១៥ម៉ែត្រ និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀន ១ចំនួនថែមទៀតផង។
ជុំវិញការឃាត់ខ្លួននេះ ប្រជាពលរដ្ឋដែលនៅក្បែរនោះ ក៍បានបញ្ជាកផងដែរថា ឈ្មោះ ហុីម ហឿត នេះពុំដែលទៅធ្វើការនៅទីណាទេ និងមានប្រវិត្តដើរលួចទ្រព្យសម្បិត្តប្រជាពលរដ្ឋយកលក់អេតចា
យជាច្រើនលើក៕នាគស

ព័ត៌មានពេញនិយម