រាជធានីភ្នំពេញ៖ មន្ត្រីនគរបាលចំនួន ១៥រូប ត្រូវបានលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរ ប្រឆាំងគ្រឿងញៀន នៃនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ របស់អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ ចេញលិខិតបង្គាប់ការ លេខ ៨០២ លបក ផ្អាកការងារបណ្តោះអាសន្ន ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ។
តាមរយៈលិខិតបង្គាប់បានឱ្យដឹងថា មន្ត្រីនគរបាលជាតិចំនួន ១៥រូប នៃមន្ទីរប្រឆាំងគ្រឿងញៀន ដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិ និងត្រូវបានផ្អាកការងារបណ្តោះអាសន្ននោះរួមមាន៖
១-លោកវរសេនីយ៍ទោ ធិ ទ្រី អត្តលេខ ៤២២៥៤ ឋានៈ នាយរងការិយាល័យ។
២-លោកវរសេនីយ៍ទោ រ៉េត នាង អគ្គលេខ ៥៨៦១០ ឋានៈ នាយរងការិយាល័យ។
៣-លោកអនុសេនីយ៍ឯក ចុង សុភៈ អត្តលេខ ៨៧០០៧ ឋានៈ នាយរងការិយាល័យ។
៤-លោកវរសេនីយ៍ទោ អង ទីវុដ្ឋា អត្តលេខ ៩៣៣៧៦ ឋានៈ នាយរងការិយាល័យ។
៥-លោកអនុសេនីយ៍ឯក មិន ស៊ីឡេ អត្តលេខ ១៦២២១ ឋានៈ នាយផ្នែក។
៦-លោកអនុសេនីយ៍ឯក នី សារី អត្តលេខ ៥៥១៩២ ឋានៈ នាយផ្នែក។
៧-លោកវរសេនីយ៍ត្រី បឿន សុនិត ឋានៈ នាយផ្នែក អត្តលេខ ៦៦១០២ ឋានៈ នាយផ្នែក។
៨-លោកវរសេនីយ៍ត្រី អ៊ុង សុធា អត្តលេខ ៧៨៣៧០ ឋានៈ នាយផ្នែក។
៩-លោកអនុសេនីយ៍ឯក ជេត សុខគាល អត្តលេខ ៥៥២៤៨ ឋានៈ នាយរងផ្នែក។
១០-លោកអនុសេនីយ៍ឯក ផាន់ វិជាតិ អត្តលេខ ៧៨៥៦៣ ឋានៈ នាយរងផ្នែក។
១១-លោកអនុសេនីយ៍ឯក ម៉ាប់ ឡៃម៉ុង អត្តលេខ ៨១៦៩៤ ឋានៈ នាយរងផ្នែក។
១២-លោកអនុសេនីយ៍ឯក វុទ្ធី ចាន់ថន អត្តលេខ ៨២៤០២ ឋានៈ នាយរងផ្នែក។
១៣-លោកអនុសេនីយ៍ឯក ស្វាយ សុភាព អគ្គលេខ ៨៣១៧១ ឋានៈ នាយរងផ្នែក។
១៤-លោកអនុសេនីយ៍ទោ ឈុន ដារ៉ា អត្តលេខ ៨៧៣៤១ ឋានៈ នាយរងផ្នែក។
១៥- លោកអនុសេនីយ៍ឯក លី ប៊ុនណារ័ត្ន អគ្គលេខ ៨០៣៧០ ឋានៈ មន្ត្រី។
លិខិតបង្គាប់ដដែលបន្តថា សាមីខ្លួនត្រូវមកបង្ហាញមុខនៅការិយាល័យរដ្ឋបាល-សរុប រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី ។
លិខិតបង្គាប់បញ្ជាក់ថា លោកនាយករងទទួលផែន (ក១) លោកនាយការិយាល័យរដ្ឋបាល-សរុប និងសាមីខ្លួនត្រូវអនុវត្តតាមលិខិត បង្គាប់ការនេះ ចាប់ពីថ្ងៃចុះត្ថលេខានេះទៅ៕នាគស