Monday, November 25, 2024

ធ្លាប់ជាប់ពន្ធធនាគារម្ដងហើយ មិនព្រមកែប្រែខ្លួន បែរជាប្រព្រឹត្តទង្វើរ ដែលសង្គមស្អប់ខ្ពើមដដែល ចុងក្រោយត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារសារជាថ្មីម្ដងទៀត

ខេត្តសៀមរាប៖ បុរសម្នាក់ដែលធ្លាប់ជាប់ពន្ធធនាគារម្ដងហើយ មិនព្រមកែប្រែខ្លួន តែបែរជាប្រព្រឹត្តទង្វើរ ដែលសង្គមស្អប់ខ្ពើមដដែល ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួននិងបញ្ជូនទៅពន្ធធនាគារសារជាថ្មី នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣នេះ។

ប្រភពពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់មកអង្គភាព សារព័ត៌មាន គូលែនដេលី ឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ខៀវ ខន ភេទ ប្រុស អាយុ៤៩ឆ្នាំ ស្រុកកំណើត និង បច្ចុប្បន្ន ភូមិ គោកកក់ ឃុំ សា្វយចេក ស្រុក អង្គរធំ ខេត្ត សៀមរាប មុខរបរ មិនពិតប្រាកដ ពាក់ព័ន្ធករណី”អំពើ លួច (ម៉ូតូ )។

ប្រភពដដែលបានបន្តថា ការឃាត់ខ្លួននេះធ្វើឡើងទៅតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ដែលមានឈ្មោះ ហ៑ន់ ហូន  ភេទ ស្រី អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិតាកាំ ឃុំសំដូនកែវ  ស្រុកពួក ខេត្ត សៀមរាប ថាកាលពីថ្ងៃទី២១ ខែធ្នូ  ឆ្នាំ២០២៣ វេលាម៉ោង ១១និង២០នាទី នៅចំណុច ភូមិព្រលឹត  ឃុំ ដូនកែវ  ស្រុកពួក ខេ ត្តសៀមរាប មានករណី អំពើ លួច (ម៉ូតូ)  បង្កឡើងដោយឈ្មោះ ខៀវ ខន ភេទ ប្រុស អាយុ  ៤៩ឆ្នាំ បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ ឈ្មោះ ហ៑ន់ ហូន  ម៉ាក ហុងដាឌ្រីម សេC១២៥ ពណ៌ខ្មៅ ផលិតឆ្មាំ ២០១៨ ពាក់ផ្លាកលេខ សៀមរាប ១AA .៨៨៤៦ លេតួ និង លេខម៉ាស៊ីន ND១២៥M .៥២០៥៨៩៩ ដែលចតទុកនៅនិងខាងមុខផ្ទះ បងប្អូន ឈ្មោះ ហ៑ន់ សៀម ភេទ ស្រី អាយុ ៤៧ឆ្នាំ (នៅភូមិឃុំកើតហេតុ) ដោយពុំបានដកសោរ  ហើយជនរងគ្រោះទៅប្រែកណ្តាប់ស្រូវ ចម្ងាយពីកន្លែងកើតហេតុ ១០០ម៉ែត្រ (ផ្ទះកើតហេតុមិនមានអ្នកណានៅ)។

ប្រភពបន្ថែមថា ក្រោយពេលកើតហេតុ និង ទទួលបានពត៌មានភ្លាមកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកពួក សហការជាមួយកម្លាំងតាមបណ្តារប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ខៀវ ខន បានយកមកធ្វើការសាកសួរ ហើយក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូត វត្ថុតាងម៉ូតូ០១គ្រឿង (ធុនខាងលើ)។

ប្រភពដដែលបានបញ្ជាក់ថា តាមចម្លើយជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ត អំពើលួច ម៉ូតូរបស់ ឈ្មោះ ហ៑ន់ ហូន ខាងលើ ពិតប្រាកដមែន ហើយរូបខ្លួន ធ្លាប់ជាប់ ពន្ធនាគា មួយលើក រយះពេល៦ខែ ក្នុងករណី អំពើលួច ម៉ូតូ នៅបរិវេណវត្ថឡាត  ភូមិព្រះគ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប កន្លងទៅផងដែរ។

សង្ស័យខាងលើត្រូវបាន សមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប តាមអំណាចនៃដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរ គង់ កូមិន្ទ លេខ ៩៤១ឃខ/ខ ចុះថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២៣នេះផងដែរ៕នាគស

ព័ត៌មានពេញនិយម