Sunday, November 24, 2024

ឯកឧត្តម នេត្រ ភក្ត្រា ត្រូវបានប្រកាសជាផ្លូវការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សម្រាប់នីតិកាលទី៧ 

ខេត្តក្រចេះ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវបានប្រកាសជាផ្លូវការ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ សម្រាប់នីតិកាលទី៧ និងពិធីប្រកាសជាផ្លូវការនូវសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយក្រុមការងារចុះជួយក្រុង ស្រុកទាំង៧ ខេត្តក្រចេះ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

សមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ អនុប្រធាន មានចំនួន ៥ រូប រួមមាន ឯកឧត្តម តូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ផល្លី រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម សាន់ សាប់អីរដ្ឋលេខាធិការ ក្រសួងសុខាភិបាល ឯកឧត្ដម លី ផល្លា រដ្ឋលេខាធិការក្រសួង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុត រស្មី រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ។

ចំពោះសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា អស់លោក លោកស្រី ជាអគ្គនាយករង តាមបណ្តាក្រសួង ស្ថាប័នក្នុងជួររាជរដ្ឋាភិបាល សរុបជារួម ទាំងប្រធាន អនុប្រធាន និងសមាជិក ចំនួន ១៤០ រូប ។

ចំពោះក្រុមការងារចល័ត នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដឹកនាំដោយ ឯកឧត្តម តូច ណារ៉ុថ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

សម្រាប់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ឯកឧត្តម ហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធាន ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆ្លូង ខេត្តក្រចេះ ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឯកឧត្តម ហុីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នូល ខេត្តក្រចេះ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំបូរ ឯកឧត្តម ទាន សុសេរី រដ្ឋលេខាធិការក្រសួងផែនការ ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងក្រចេះ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក នៃខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។ ជាមួយគ្នានោះផងដែរ អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។ ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឱ្យចូលរួមក្នុង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមការចាំបាច់ ៕KD

ប្រភព៖ TVK

ព័ត៌មានពេញនិយម