ខេត្តសៀមរាប៖ លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបានណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាព លើសកម្មភាពចំនួន៥
ចាប់ពីថ្ងៃទី០៤ ដល់ថ្ងទី០៨ ខែធ្នូ ឆ្នាំ២០២៣។
តាមរបាយការណ៍ដែលទទួលបាន លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងពង្រឹងគុណភាពសេវាមណ្ឌលសុខភាពបានចំនួន៦ រួមមាន មណ្ឌលសុខភាព កំពង់ភ្លុក មានជ័យ ប្រាសាទបាគង បាគង ដានរុន និងមណ្ឌលសុខភាព កំពង់ឃ្លាំង នៃខេត្តសៀមរាប។
លោកជំទាវវេជ្ជបណ្ឌិត ចាន់ សុខា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា គោលបំណងនៃការចុះពង្រឹងមណ្ឌលសុខភាពនេះ ក្រុមការងារក្រសួងបានពិភាក្សាជាមួយថ្នាក់ដឹកនាំ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និងមណ្ឌលសុខភាព ដោយផ្តោតសំខាន់ទៅលើសកម្មភាពការងារចំនួន៥ ដូចជា៖
– រៀបចំហេដ្ឋារចនាសម្ព័ន្ធបរិស្ថានក្នុង និងនៅជុំវិញមណ្ឌលសុខភាព
– ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្ដល់សេវាជូនអ្នកជំងឺ
– ការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស
– ការគ្រប់គ្រងឱសថនិងបរិក្ខាពេទ្យអោយបានត្រឹមត្រូវ
– ការបំពេញការងារនិងវត្តមាន២៤ម៉ោង/៧ថ្ងៃ
– ការបណ្ដុះបណ្ដាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល៕នាគស