Sunday, November 24, 2024

ក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) ធ្វើសិក្ខាសាលាស្តីពី ”កម្មសិទ្ធិបញ្ញា និងការប្រកួតប្រជែងក្នុងអាជីវកម្ម”

រាជធានីភ្នំពេញ៖ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាស្តីពី ”កម្មសិទ្ធិបញ្ញា និងការប្រកួតប្រជែងក្នុងអាជីវកម្ម” ដែលបានសហការរៀបចំឡើងដោយនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក(WIPO) នៅព្រឹកថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីបញ្រ្ជាបចំណេះដឹងផ្នែកកម្មសិទ្ធិបញ្ញាប្រកបដោយបរិយាបន្ន កម្មសិទ្ធិបញ្ញាសម្រាប់ភាពប្រកួតប្រជែងក្នុងអាជីវកម្ម ការពង្រឹងការធ្វើទីផ្សារដោយប្រើប្រាស់កម្មសិទ្ធិបញ្ញា ការប្រើប្រាស់ព័ត៌មាននិងទិន្នន័យកម្មសិទ្ធិបញ្ញាដែលមានស្រាប់ ការជំរុញកម្មសិទ្ធិបញ្ញាឱ្យមានលក្ខណៈអន្តរជាតិ និង ការគាំទ្រអាជីវកម្មពីសំណាក់នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម៕KD

ព័ត៌មានពេញនិយម