រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក ស្តីពី ការបង្ការការចម្លងជំងឺផ្តាសាយនារដូវធ្លាក់ខ្យល់ និងការឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី ឥ៨ ខែធ្នូ ឆ្មាំ២០២៣កន្លងទៅ។
លិខិតបានឱ្យដឹងថា «ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា នាពេល បច្ចុប្បន្ននេះ វីរុសកូវីដែ-១៩ មិនទាន់បាត់អស់ពីប្រទេសយើងនៅឡើយ។ យើងកំពុងរស់នៅតាមគន្លងប្រក្រតី ភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយសារយើងបានចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដែលធ្វើឱ្យមាននូវភាពស៊ាំ សហគមន៍នៅទូទាំងប្រទេសកម្ពុជា»។ ខ្លឹមសារលិខិតហាក់ចង់រំលឹកថា «ក្នុងពេលថ្មីៗនេះ នៅបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ាន ក៏មាន ការកើនឡើងដោយកន្លែងនូវការចម្លងជំងឺកូវីដ-១៩ ឡើងវិញ។ ជាមួយគ្នានេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ពីការរកឃើញករណីជំងឺកូវីដ-១៩ ជារឿយៗ នៅក្នុងចំណោមអ្នកជំងឺដែលមកទទួលសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ ដូចបានផ្សាយជូនក្នុង ប្រព័ន្ធរាយការណ៍ផ្លូវការរបស់ក្រសួងសុខាភិបាល»។
លិខិតរបស់ក្រសួងបន្តថា «អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីបង្ការនូវការចម្លងជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាយថាហេតុ ដោយត្រូវអនុវត្តនូវវិធានការបង្ការនានា ដូចខាងក្រោម៖
• អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការបង្ការការចម្លង គឺពាក់ម៉ាសក្នុងករណីមានបញ្ហាសុខភាពផ្លូវដង្ហើម និងលាងដៃឱ្យញឹកញាប់ជាមួយសាប៊ូ ឬអាល់កុល ឬដែលលាង់ដៃ។
• ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អកកណ្តាស់ ដោយប្រើផ្នត់កែងដៃ ម៉ាស់ ក្រម៉ា កន្សែង ឬក្រដាស
អនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមបិទជិត។ • ប្រសិនបើមានរោគសញ្ញាគ្រុនក្តៅ ក្អក ឈឺក្បាល ហៀរសំបោរ ពិបាកដកដង្ហើម សូមទៅស្វែងរក ការពិគ្រោះយោបល់នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យបានទាន់ពេលវេលា។
• សូមបងប្អូនប្រជាពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដួស ទាំងដួសមូលដ្ឋាន និងជួសជំរុញនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរៀងៗខ្លួន ឱ្យបាន សមស្របដើម្បីបង្ហាការឆ្លងជំងឺកូវីដ-១៩»។
ជាមួយគ្នាផងដែរក្រសួងសុខាភិបាល ក៍បានបញ្ចាក់ជូនក្នុងករណីដែលប្រជាពលរដ្ឋលោកមានបញ្ហាដូចរៀបរាប់ខាងលើថា «ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីព័ត៌មានទាក់ទងនឹងបញ្ហា សុខភាពសាធារណៈ តាមឆាណែលតេឡេក្រាម និងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសុខាភិបាល ក៏ដូចជា ទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងគេហទំព័រ www.cdcmoh.gov.kh។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍ របស់ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ»៕នាគស