Sunday, November 24, 2024

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញនូវសេចក្តីប្រកាសព័ត៌មាន ប្រតិកម្មទៅនឹងការផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយ ឈ្មោះ «Pheng Vannak»

រាជធានីភ្នំពេញ៖នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២៣នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញនូវសេចក្តីប្រកាសព័ត៌មាន ប្រតិកម្មទៅនឹងការផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកមួយ ឈ្មោះ« Pheng Vannak»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអោយដឹងថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ មានបណ្ដាញសង្គមហ្វេសប៊ុកមួយ ឈ្មោះ Pheng Vannak បានផ្សព្វផ្សាយនូវព័ត៌មានមួយ ដែលមានខ្លឹមសារថា “រឿងនៅខេត្តកំពង់ឆ្នាំង! មន្រ្តីអនុវត្តន៍ច្បាប់ផ្ញើសារមកបង្ហាញអារម្មណ៍អន់ចិត្ត ចំពោះលោក ចៅក្រមដែលបានផ្តន្ទាទោសមេក្លោងជួញដូរគ្រឿងញៀន ៥ តោន ជាប់ពន្ធនាគារត្រឹម១០-២០ឆ្នាំ ខណៈកន្លងមក មេក្លោងជួញដូរគ្រឿងញៀនត្រឹម ៤-១០ គីឡូក្រាម ជាប់ពន្ធនាគារអស់មួយជីវិត…។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានពញ្ជាក់អោយដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើ ដើម្បីមានមូលដ្ឋានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយអំពីករណីនេះ ក្រសួងយុត្តិធម៌បានចាត់ឱ្យក្រុមការងារអធិការកិច្ចចុះធ្វើការស្រាវជ្រាវជាបន្ទាន់ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ហើយទទួលបានលទ្ធផលដូចខាងក្រោម៖

(សូមអានសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌)

ព័ត៌មានពេញនិយម