ខេត្តសៀមរាប៖ មានករណីបុរសម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ ដោយចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ នៅក្នុងបន្ទន់នៃផ្ទះជួលដ៍ធំស្គឹមស្កៃ គ្មានយីហោមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលំគ្រួសក្រហម ដែលចពីផ្លូវសុខសាន្ត ប្រហែល១០០ម៉ែត្រ ខាងលិចវត្តស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់មកកាន់អង្គភាពសារព័ត៌មានគូលែនដេលី នៅព្រលប់ថ្ងៃដដែលនេះ។
ប្រភពបានឱ្យដឹងថា បុរសដែលគេប្រទះឃើញស្លាប់ខាងលើមានឈ្មោះ កង ណារិន (KONG NARIN) ភេទប្រុស អាយុ ៦២ ឆ្នាំ មុខរបរ គ្មាន ជនជាតិខ្មែរ សញ្ជាតិអាមេរិកកាំងកាន់លិខិតឆ្លងដែនលេខ ៥៩៦០១៨២៦៥ ស្នាក់នៅបណ្ដោះអាសន្ន ទីតាំងកើតហេតុខាងលើ។
ប្រភពបានបន្តថា យោងតាមការបំភ្លឺពីឈ្មោះ តាន់ តុងហាក់ ភេទប្រុស អាយុ ៤០ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា «ខ្ញុំបាទបានស្គាល់គាត់(សព)រយៈពេលប្រហែលមួយឆ្នាំជាងហើយ តាមរយៈការហៅរម៉ករបស់ខ្ញុំជិះ ក្រោយមកខ្ញុំបានរាប់អានគាត់ដូចបងប្អូន ហើយគាត់ទៅណាមកណាម្ដងខ្ញុំតែងជូនគាត់ទៅជារហូត ជាក់ស្ដែងខ្ញុំបានជួបគាត់ជាចុងក្រោយនៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២៣ ខ្ញុំបានជូនគាត់ទៅផ្សារដើម្បីទិញផ្កាឈូកយកមកថ្វាយព្រះសម្រាប់ថ្ងៃសីល ហើយគាត់បានណាត់ខ្ញុំថាស្អែកឲ្យជូនគាត់ទៅវត្តដើម្បីស្រោចទឹក លុះស្អែកឡើងថ្ងៃទី ៥ ខែធ្នូឆ្នាំ ២០២៣ វេលាម៉ោង ៧ និង ០០ ព្រឹក ខ្ញុំខលមកគាត់តែខលមិនចូល ខ្ញុំក៏បានមកគោះទ្វារបន្ទប់របស់គាត់ចំនួនបីដងតែពុំឮសំឡេងគាត់ឆ្លើយទេ ដោយគិតថាគាត់គេងពុំទន់ភ្ញាក់ខ្ញុំក៏ត្រឡប់ទៅវិញដើម្បីជូនភ្ញៀវផ្សេងទៅព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីសិន រហូតដល់វេលាម៉ោង ១០ និង ៣០ នាទីខ្ញុំបានខលទូរសព្ទមកម្ចាស់បន្ទប់ជួលឲ្យគាត់ជួយគោះទ្វាហៅម្ដង រហូតដល់ម៉ោង ១១ និង ០០នាទី ថ្ងៃខែឆ្នាំដដែលម្ចាស់បន្ទប់គាត់បានខលទៅខ្ញុំវិញប្រាប់ថាដោយហៅគាត់មិនឆ្លើយម្ចាស់បន្ទប់គាត់បានគាស់ទ្វាមើលស្រាប់តែឃើញ គាត់ចង់ក៏ស្លាប់បាត់ទៅហើយ»។
ដោយឡែក ឈ្មោះ ស៊ុន គន្ធា ភេទស្រី អាយុ ៤៩ ឆ្នាំ មានទីលំនៅបច្ចុប្បន្នទីតាំងការហេតុខាងលើ ត្រូវជាម្ចាស់បន្ទប់ជួលបានឲ្យដឹងថា «គាត់(សព) បានមកជួលបន្ទប់របស់ខ្ញុំរយៈពេល ៦ ខែមកហើយគាត់រស់នៅតែម្នាក់ឯងទេហើយពុំដែលឃើញគាត់មានបញ្ហាអ្វីជាមួយអ្នកណាទេ កាលពីថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២៣១ ខ្ញុំឃើញគាត់ចេញចូលបន្ទប់ធម្មតាដូចរាល់ដង តែនៅថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២៣ នេះខ្ញុំមិនឃើញគាត់ចុះមកក្រោមដូចរាល់ដងទេ ហើយក៏មានឈ្មោះហាក់ ភេទប្រុសជាអ្នករត់ម៉ូតូកង់បីតែងដឹកគាត់ បានទូរសព្ទមកខ្ញុំថាខលទៅគាត់មិនចូលហៅគោះបន្ទប់ក៏មិនលឺឆ្លើយ គាត់ប្រាប់ថាឲ្យខ្ញុំជួយគោះទ្វារបន្ទប់មើលផង ភ្លាមនោះខ្ញុំក៏បានឡើងមកគោះទ្វារបន្ទប់តែពុំឮគាត់ឆ្លើយដដែល ដោយគិតថាមិនស្រួលខ្ញុំក៏សម្រេចចិត្តនាំគ្នាគាស់ទ្វារបន្ទប់មើលស្រាប់តែឃើញគាត់ចងកស្លាប់បាត់ទៅហើយ»។
សមត្ថកិច្ចបានបញ្ជាក់ថា បុរសខាងកលើត្រូវបានស្លាប់នៅក្នុងបន្ទប់ដែលមានទំហំ (៦x៨)ម នៅជាន់ទី ៣ នៃអគារ មានសភាពចងកនឹងស្នួព្យួរខោអាវ ក្នុងទូសម្រាប់ដាក់ខោអាវ ពុំមានស្លាកស្នាមអ្វីគួរឲ្យគាត់សម្គាល់ទេ។
ដូច្នេះដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា ស្លាប់ដោយសារ «ចងក អត្តឃាត»។ ប៉ុន្តែសមត្ថកិច្ចមិនបានបញ្ជាក់អំពីមូលហេតុ ដែលបុរសខាងលើសម្រេចចិត្តចងកសម្លាប់ខ្លួននោះទេ។ បច្ចុប្បន្នសាកសពត្រូវបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស