Sunday, November 24, 2024

រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែ ត្រូវបង្ហាញលទ្ធផលជាក់ស្តែងនៅលើដី

រាជធានីភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែ ត្រូវបង្ហាញលទ្ធផលជាក់ស្តែងនៅលើដី ត្រឹមរយៈពេល៣នេះ។

ឯកឧត្តម ប៉ែន បូណា «៣ខែជារយៈពេលខ្លីណាស់សម្រាប់អាណត្តិ៥ឆ្នាំ ប៉ុន្តែ ៣ខែកន្លងទៅនេះ គឺជាពេលវេលាដែលប្រមុខដឹកនាំថ្មី វ័យក្មេងរបស់កម្ពុជាបញ្ចេញថ្វីដៃយ៉ាងក្លៀវក្លាដោយបង្ហាញពីលទ្ធផលការងារជាក់ស្តែងច្រើនជាងពេលវេលាទៅទៀត»។

ឯកឧត្តម ប៉ែន បូណា មានប្រសាសន៍បញ្ជាក់ថា «មិននិយាយតែមាត់ មិនសរសេរតែលើក្រដាស ប៉ុន្តែ ត្រូវបង្ហាញលទ្ធផលជាក់ស្តែងនៅលើដី។ នេះគឺជាគោលការណ៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាមេដឹកនាំប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ និងជានិច្ចកាលទន្ទឹងរង់ចាំសាច់ការជាក់ស្តែង លឿនរហ័ស និងប្រសិទ្ធភាព ច្រើនជាងសូត្រទ្រឹស្តី»។

ឯកឧត្តម ប៉ែន បូណា «អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបង្ហាញជូនសមិទ្ធផលការងាររយៈពេល៣ខែដំបូង របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សូមរង់ចាំតាមដានទាំងអស់គ្នា»៕នាគស

ព័ត៌មានពេញនិយម