រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានចុះហត្ថលេខាលើលិខិតលេខ ៧០៤១ អយក.បល ជម្រាបជូន លោក លោកស្រី ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្ត មិនអនុញ្ញាតឱ្យគណៈគ្រប់គ្រងសាលា សុំច្បាប់ដើម្បីទៅបម្រើការជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងយកម៉ោងរដ្ឋទៅបង្រៀន ឬបម្រើការនៅក្នុងគ្រឹះស្ថានសិក្សាឯកជន នៅឡើយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ៕KD