Saturday, November 23, 2024

វិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូវ កូម៉ៃ ជាផ្លូវឆ្ពោះទីតំបន់អង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុល បន្ទាប់ពីត្រូវបានទឹកហូរច្រោះដីកាច់ផ្ដាច់ប្រវែងបីម៉ែត្រ

ខេត្តសៀមរាប៖ វិថីព្រះនរោត្ដមសីហមុនី ឬអតីតផ្លូវ កូម៉ៃ ជាផ្លូវឆ្ពោះទីតំបន់អង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកជួសជុល បន្ទាប់ពីត្រូវបានទឹកហូរច្រោះដីកាច់ផ្ដាច់ប្រវែងបីម៉ែត្រ ត្រង់ចំណុចខាងត្បូងទីតាំងត្រួតពិនិត្យសំបុត្រភ្ញៀវទេសចរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងសៀមរាប កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ។ នេះបើយោងតាមប្រភពពី AKP សៀមរាប ដែលអង្គភាពគូលែនដេលីទទួលបាននៅរសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

លោក ឡៃ ប៉ូទី អនុប្រធាននាយកដ្ឋានទឹក នឹងព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ផ្លូវមួយខ្សែនេះ បានសាងសង់ឡើងតាំងពីសម័យ បារាំង ដែលមកដល់ពេលនេះ មានអាយុវកាលពីជាច្រើឆ្នាំមកហើយ ដែលធ្វើឱ្យលូទឹកមាន អាយុកាលទ្រុឌទ្រោម ទើបធ្វើឱ្យទឹកហូរច្រោះដីបណ្ដាលឱ្យដាច់ផ្លូវប្រវែង ប្រមាណបីម៉ែត្រ។

លោកបន្ដថា ក្រោយពីផ្លូវបានបាក់ដាច់ភ្លាមៗ ក្រុមការងារអាជ្ញាធរជាតិអប្សរាបាន ទប់ស្កាត់មិនឱ្យទឹកហូរបន្ថែមទៀត ដើម្បីរក្សាទុកទឹកក្នុងក្នុងបារាយណ៍ និងមិនឱ្យទឹកហូរ សង្កត់ស្រូវប្រជាពលរដ្ឋនៅក្នុងបារាយណ៍ផ្នែកខាងលិចផ្លូវនោះទេ។

លោកបនែមថា ក្រុមការងារកំពុងជុសជុលបណ្ដោះអាសន្ន ដោយចាក់ដីថ្មបំពេញ កន្លែង បាក់ដាច់ ដើម្បីឱ្យធ្វើចរាចរណ៍ឡើងវិញជាបណ្ដោះអាសន្ន ខណៈដែលផ្លូវនេះ មានគម្រោង ធ្វើទ្វារទឹកថ្មីនាពេលខាងមុខ។ លោកបន្ថែមថា កន្លែងទ្វារទឹកនៅវិថីមួយនេះ នឹងធ្វើឡើង តាមស្ដង់ដារត្រឹមត្រូវ ដោយមានប្រវែងប្រហែលពីរម៉ែត្រ សម្រាប់បើកបិទទឹកទុកក្នុង បារាយណ៍។ សម្រាប់ដំណើរការជួសជុលផ្លូវដែលដាច់នេះ និងធ្វើឱ្យបានលឿនបំផុត ដើម្បី ឆាប់បានធ្វើចរាចរណ៍ឡើងវិញ។

អ្នកជំនាញន័យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ទឹកដែលហូរច្រោះដាច់ផ្លូវនេះ មិនមែនជាទឹកជំនន់អ្វីមកពីណាទេ តែគឺជាទឹកដែលអ្នកដាក់បញ្ចូលមកក្នុងបារាយណ៍ ទឹកមួយកន្លែងដែលមានឈ្មោះថា បា រាយណ៍ ”យសោធរ:” គឺជាបារាយណ៍ព័ន្ធភ្នំបាក់ខែង ហើយត្រង់ចំណុចទឹកហូរច្រោះដីបាក់ផ្លូវ នេះ គឺជាទីតាំងបារាយណ៍ដែលចាប់ផ្តើមដាក់ឱ្យមានទឹកឡើងវិញ៕KD

ប្រភព៖ AKP សៀមរាប

 

ព័ត៌មានពេញនិយម