រាជធានីភ្នំពេញ៖ សមត្ថកិច្ចប្រកាសលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសមានចំនួន ១៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣៣នាក់ ក្នុងនោះមានស្រី ០៤នាក់ ក្នុងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយើងតាម ការឱ្យដឹងពី facebook ផ្លូវការរបស់អគ្គស្នងការនគរបាលជាតិ។
ក្នុងចំណោមជនសង្ស័យចំនួន ៣៣នាក់ រួមមាន ៖
រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៦នាក់ (ស្រី ២នាក់)
ប្រើប្រាស់ ៦ករណី ឃាត់ ១៧នាក់ (ស្រី ២នាក់)
និងដកហូតវត្ថុតាងមាន ៖ មេតំហ្វេតាមីន(Ice) = ៦,០៤ក្រាម និង៦កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) = ០,១៤ក្រាម។ កេតាមីន(Ke) = ៤,២៦ក្រាម។ អុិចស្តាសុី(mdma) = ២,២៣ក្រាម។
លទ្ធផលខាងលើមានអង្គភាពចំនួន ០៨ បានចូលរួមបង្ក្រាប គឺ អង្គភាព Police ទាំងអស់៖
១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ស្រី ១នាក់ ចាប់យកKe ៤,២៦ក្រាម និងMDMA ២,២៣ក្រាម។
២ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ០,១៤ក្រាម។
៣ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
៤ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៥,៧៣ក្រាម។
៥ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣១ក្រាម។
៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ស្រី ១នាក់។
៧ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យកIce ៤កញ្ចប់តូច។
៨ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។
ដោយឡែកមិនមានឃើញកម្លាំង កងរាជអាវុធហត្ថ PM នោះទេ ពោលគឺ ០អង្គភាព៕KD
ប្រភព៖ អគ្គស្នងការនគរបាលជាតិ