Monday, November 25, 2024

សមត្ថកិច្ច បានធ្វើការក្រើនរំលឹកដល់ម្ចាស់លំនៅដ្ឋាន សូមសហការរាយការណ៍ជាបន្ទាន់ ដេីម្បីសុវត្តិភាពសង្គម និងកុំឲ្យមានរឿងរាវធ្ងន់ធ្ងរ ដល់ម្ចាស់លំនៅដ្ឋាន

ខេត្តសៀមរាប៖ សមត្ថកិច្ច បានធ្វើការក្រើនរំលឹកដល់ម្ចាស់លំនៅដ្ឋានមិនថាបរទេសជាតិសាសន៍អ្វីទេ សូមសហការរាយការណ៍ជាបន្ទាប់ ដេីម្បីសុវត្តិភាពសង្គម និងកុំឲ្យមានរឿងរាវធ្ងន់ធ្ងរដល់ម្ចាស់លំនៅដ្ឋាន។ នេះបើយោងតាមប្រភពព័ត៌មានដែល គូលែនដេលី ទទួលបាននៅព្រលប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សមត្ថកិច្ចថា «ជាការក្រើនរំលឹកដល់ម្ចាស់លំនៅដ្ឋានមិនថាបរទេសជាតិសាសន៍អ្វីទេ បេីមានបរទេសមកស្នាក់នៅជាក្រុមហេីយមានរយះពេលវែង និងមិនដឹងពីប្រវត្តិច្បាស់លាស់ពីក្រុមហ៊ុនពួកគេទេ ខ្ញុំអាចសន្និដ្ឋានបានថាភាគច្រេីនពួកគេប្រកបរបរ game online រឺឆបោកជាប្រពន្ធ័តាម Online អរគុណ»។

សមត្ថកិច្ចបន្តថា «សំគាល់: ពួកនេះតែងតែស្ងប់ស្ងាត់នៅពេលថ្ងៃ និងលួចចេញម្តងម្កាលពេលយប់ ដេីម្បីមិនឲ្យសមត្តកិច្ចចាប់អារម្មណ៍»។

សមត្ថកិច្ចបញ្ជាក់ថា «សូមសហការរាយការណ៍ជាបន្ទាន់ ដេីម្បីសុវត្តិភាពសង្គម និងកុំឲ្យមានរឿងរាវធ្ងន់ធ្ងរដល់ម្ចាស់លំនៅដ្ឋានជាអ្នកជួល»។

សូមជម្រាបជូនថា ការក្រើនរំលឹក របស់សមត្ថកិច្ចនាពេលនេះធ្វើឡើងបន្ទាប់ពី រសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុនចំនួន ២៥នាក់ និងវត្ថុតាង ចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះ និងកងកម្លាំងនគរបាលមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីផ្តន្ទាទោស ។ ជនសង្ស័យទាំងនេះ គឺត្រូវបានបង្ក្រាបកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងអាគារមួយកន្លែង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធទូរស័ព្ទ ទៅលើជនរងគ្រោះនៅប្រទេសជប៉ុន៕នាគស

ព័ត៌មានពេញនិយម